KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

កីឡាករ​វាយ​កូន​បាល់​ម៉ិកស៊ីកូ​​ជាប់បម្រាម​៦​ខែ​ពីបទ​រៀបចំលទ្ធផល​ប្រកួត​

19-10-2016 07:48 AM | 488

កីឡាករ​វាយកូន​បាល់​សញ្ជាតិ​ម៉ិកស៊ីកូ Daniel Garza រង​បម្រាម​រយៈ​ពេល​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​៥​​០០០​ដុល្លារ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​ថា​​មាន​ពិរុទ្ធ​ក្នុង​បទ​ល្មើស​រៀប​ចំ​លទ្ធផល​ប្រកួត​។

អង្គភាព​សុចរិតភាព​កីឡា​វាយ​កូន​បាល់ Tennis Integrity United អះអាង​ថា​​កីឡាករ​វ័យ​៣១​ឆ្នាំ​​រូប​នេះ​បាន​ព្យាយាម​ជះ​ឥទ្ធិពល​​លើ​លទ្ធផល​នៃ​ការ​ប្រកួត​​​​ក្នុង​កម្មវិធី ITF Futures Tour នៅ​ California កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៥​ ដែល​ពេល​នោះ​រូប​គេ​មិន​បាន​ប្រកួត​ទេ​។

Garza ដែល​​ធ្លាប់​កាន់​ចំណាត់​ថ្នាក់​១,០៦៥​ពិភពលោក​ បាន​វិវឌ្ឍ​ខ្លួន​មក​កាន់​លេខ​រៀង​ទី​២៩៤​ក្នុង​ឆ្នាំ​២០១២​។ តែ​ពេល​នេះ​រូប​គេ​មិន​អាច​ចូល​រួម​ប្រកួត​ប្រជែង ឬ​ចូល​ទស្សនា​ព្រឹត្តិការណ៍​វាយ​កូន​បាល់​​ណា​មួយបាន​ឡើយ​៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ BBC