KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

ចាប់​ពី​ឆ្នាំ​២០១៨​ទៅ ម៉ាឡេស៊ី​លែង​​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រណាំងរថយន្ត Formula 1 ហើយ​

23-11-2016 11:31 AM | 1192

ប្រទេស​ម៉ាឡេស៊ី នឹង​ឈប់​ធ្វើ​ម្ចាស់ផ្ទះ​​រៀប​ចំ​ការ​​ប្រណាំង​រថយន្ត​ពិភពលោក Formula 1 ចាប់​ពី​ឆ្នាំ​២០១៨​តទៅ​នៅ​ពេល​កិច្ចសន្យា​បច្ចុប្បន្ន​ផុត​កំណត់​។

ការ​ប្រណាំង​នៅ​ទីលាន Sepang International Circuit ​ជា​ដំណាក់​កាល​ប្រណាំង​រៀង​រាល់​ឆ្នាំ​របស់ F1 តាំង​ពី​ឆ្នាំ​១៩៩៩​មក​។ ប៉ុន្តែ​​ការ​លក់​សំបុត្រ​ចូល​ទស្សនា​និង​ការ​ទស្សនា​​តាម​ទូរទស្សន៍​ បាន​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឱ្យ​​គ្មាន​ការ​បន្ត​កិច្ចសន្យា​ថ្មី​ទៀត​។ ការ​ប្រណាំង​នៅ Penang ក្នុង​ខែ​តុលា​ឆ្នាំ​២០១៦ កីឡាករ Daniel Ricciardo ​របស់​ក្រុម Red Bull ឈ្នះ​ចំណាត់​ថ្នាក់​លេខ​១ ប៉ុន្តែ​មាន​អ្ន​ក​គាំទ្រ​តែ​៤៥,០០០​នាក់​ប៉ុណ្ណោះ​ចូល​រួម​ទស្សនា​នៅ​ទីលាន​ដែល​​មាន​ចំណុះ​​ដាក់​អ្នក​ទស្សនា​បាន​១២០,០០០​នាក់​។

លោក Nazri Abdul Aziz ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ម៉ាឡេស៊ី លើក​ឡើង​ថា​៖ “សម្រាប់​ទស្សនៈ​វិស័យ​រយៈ​ពេល​វែង វា​ប្រហែល​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ព្រោះ​ថា​ការ​ប្រណាំង​នេះ​កាន់​តែ​ឡើង​ថ្លៃ ឯ​ភាព​ទាក់ទាញ​លែង​មាន​ទៀត​ទៅ​ហើយ”​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ Formula1