KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

​ស្ដេច​​អុក​ពិភពលោក​ជនជាតិ​ន័រវេស Magnus Carlsen ការពារ​​​ជើងឯក​​ដោយ​ជោគជ័យ​

02-12-2016 04:22 PM | 392

ស្ដេច​អុក​​ជនជាតិ​ន័រវេស​​ Magnus Carlsen ដែល​ក្ដោប​ជើងឯក​តាំង​ពី​ឆ្នាំ​២០១៣​ ការ​ពារ​ជើងឯក​អុក​ពិភពលោក​ World Chess Championship បាន​ដោយ​ជោគជ័យ​ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​ក្នុង​ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​ផ្ដួល​​អ្នក​​ខ្លាំង​រុស្ស៊ី​ Sergey Karjakin ក្នុង​ការ​ប្រកួត​កាត់​សេចក្ដី​នៅ​​​ថ្ងៃ​ខួប​កំណើត​​ទី​២៦​ឆ្នាំ​របស់​គេ​​នៅ​​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា​នៅ New York ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្ពុជា​​​ ក្រោយ​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​១២​ក្ដា​កន្លង​មក​។ ប្រាក់​រង្វាន់​១.១​លាន​ដុល្លារ​អាមេរិក​ត្រូវ​បែង​ចែក​ជា២ ដោយ​ជើងឯក Carlsen ​ទទួល​បាន​ ៦៦០,០០០​ដុល្លារ​