KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

​ជើងឯក Wimbledon ២សម័យ​ រង​ការ​វាយ​ប្រហារ​ដោយ​កាំបិត​​និងត្រូវ​សម្រាក​កន្លះ​ឆ្នាំ​

22-12-2016 12:04 PM | 555

កីឡាការិនី​វាយ​កូន​បាល់​ជើងឯក Wimbledon ២សម័យ​កាល Petra Kvitova ​នឹង​ត្រូវ​បាត់​មុខ​ពី​ទីលាន​យ៉ាង​ហោច​៦​ខែ ស្រប​ពេល​ដែល​នាង​កំពុង​សម្រាក​ព្យាបាល​​របួស​ពី​ការ​វាយ​ប្រហារ​ដោយ​កាំបិត​ថ្មី​ៗ​នេះ​។

កីឡាការិនី​សញ្ជាតិ​ឆេក​វ័យ​២៦​ឆ្នាំ​រូបនេះ ទទួល​ការ​វះកាត់​ព្យាបាល​​សរសៃ​កែង​​​ដៃ​​​សម្រាប់​ប្រកួត ដែល​​វាយ​ប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​ម្នាក់​​លួច​​ចូល​ក្នុង​​ផ្ទះ​របស់​នាង​នៅ Prostejov កាល​ពី​ថ្ងៃ​អង្គារ​ទី​២០​ធ្នូ​ឆ្នាំ​២០១៦​។

គ្រូ​ពេទ្យ​ជំនាញ​វះកាត់ Radek Kebrle និយាយ​ថា​ដំណើរ​ការ​វះកាត់​ដៃ​ខាង​ឆ្វេង​របស់ Kvitova ដំណើរ​ការ​យ៉ាង​រលូន ប៉ុន្តែ​វា​នឹង​ត្រូវ​ការ​ពេល​​៣​ខែ​ទម្រាំ​កីឡាការិនី​លំដាប់​ទី​១១​ពិភពលោក​រូប​នេះ​អាច​កាន់​រ៉ុក្កែត​បាន​ឡើង​វិញ​ ហើយ​៦​ខែ​ទើប​អាច​ចូល​ហ្វឹកហាត់​ដូច​មុន​។

Kvitova ផ្ដើម​អាជីព​វាយ​កូន​បាល់​ក្នុង​វ័យ​១៦​ឆ្នាំ​កាល​ពី​ឆ្នាំ​២០០៦ ​និង​ឈ្នះ​​១៩​ពាន​រង្វាន់​មក​ទល់​ពេល​នេះ ទទួល​បាន​ប្រាក់​រង្វាន់​សរុប​១៨.៤​លាន​ផោន ខណៈ​នៅ​រីយ៉ូ​អូឡាំពិក​២០១៦​នាង​ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្រោយ​ចាញ់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្រោមថ្វីដៃ​កីឡាការិនី Monica Puig ដែល​ទី​បំផុត​ជា​ម្ចាស់​មេដាយ​មាស​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព&​រូបថត​៖ BBC