KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

​គណៈ​កម្មការ​រៀប​ចំតូក្យូ​អូឡាំពិក​២០២០​​​​រិះ​រក​វិធី​​​​សន្សំ​សំចៃ​ថ្លៃ​ចំណាយ​

22-12-2016 12:42 PM | 818

គណៈ​កម្មការ​រៀបចំ​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​២០២០​របស់​ជប៉ុន បាន​កំណត់​​កញ្ចប់​ថវិកា​សម្រាប់​ត្រៀម​ចំណាយ​ចំនួន​១.៨​ទ្រីលាន​យ៉េន (១២.៤​ពាន់​លាន​ផោន​) ប៉ុន្តែ​ចង់​ធ្វើ​ការ​សន្សំសំចៃ​​ខ្លះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ទីលាន​ប្រកួត​ដែល​មាន​ស្រាប់​សម្រាប់​វិញ្ញាសា​ហែល​ទឹក បាល់​ទះ និង​ប្រណាំង​ទូក​ ដោយ​មិន​ចាំ​បាច់​សាងសង់​​ថ្មី​បន្ថែម​​។

កញ្ចប់​​ថវិកា​ផ្លូវការ​ដំបូង​ដែល​ចេញ​នៅ​ថ្ងៃ​ពុធ​គឺ​ក្រោម​២ទ្រីលាន​យ៉េ​ន​(១៣.៨​ពាន់​លាន​ផោន) ប៉ុន្តែ​នៅ​តែ​ខ្ពស់​ជាង​តួលេខ​ប៉ាន់​ស្មាន​​ពី​ដើម​ទី​​ដល់​ទៅ​ជិត​​៦​ដង​។

​យោង​តាម​កញ្ចប់​ថវិកា​សម្រាប់​ចំណាយពេល​នេះ តូក្យូ​អូឡាំពិក​២០២០ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ពហុកីឡា​រដូវ​ក្ដៅ​​​ថ្លៃ​ជាង​គេ​បំផុត គឺ​ច្រើន​ជាង​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ក្រុង​ឡុង​ទៅទៀត ដែល​ចាយ​អស់​៨.៧៧​ពាន់​​លាន​ផោន​ក្នុង​ឆ្នាំ​២០១២​។ យ៉ាង​ណា​ក្ដី តម្លៃ​នេះ​នៅ​ទាប​ជាង​ការ​រៀប​ចំ​អូឡាំពិក​រដូវ​រងារ​ឆ្នាំ​២០១៤​របស់​រុស្ស៊ី ដែល​ចំណាយ​អស់​ប្រមាណ​៣១​ពាន់​លាន​ផោន​​៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ BBC