KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

ការ​សម្ដែងស្គីទឹកកក​ថ្ងៃ​បុណ្យណូអែល​ទទួល​បានការគាំទ្រច្រើន

28-12-2016 07:10 PM | 640

ក្នុង​ការ​សម្ដែង​ស្គីទឹកកកធ្វើ​ឡើង​ដើម្បី​អបអរសាទរដល់​បុណ្យណូអែល កាល​ពីថ្ងៃអាទិត្យ ទី២៥ ខែ​ធ្នូ កន្លងទៅ​នៅជាន់ទី៤ នៃ​ផ្សារ​ទំនើបអ៊ីអន រាជធានី​ភ្នំពេញ ​ទទួល​បាន​ការស្វាគមន៍​យ៉ាងច្រើន​កុះករ​ពីសំណាក់​ប្រិយមិត្តដែលបានចូលរួមទស្សនាផ្ទាល់​។

ការសម្ដែង​ជិះ​ស្គីទឹកកក​នេះ​ផ្ដួច​ផ្ដើម​ដោយ​លោក Ben Blenford គ្រូ​បង្វឹក​ស្គីទឹកកក​មក​ពី​សហរដ្ឋ​អាមេរិក ដោយ​មាន​៦០​ក្រុម ភាគ​ច្រើន​ជា​យុវវ័យ​ខ្មែរ សម្ដែង​ក្បាច់​រាំ​លើទឹកកក និង រៀប​ចំឡើង​ដោយ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា សហការ​ជាមួយ​នឹង Ice Park Cambodia។

ក្នុងការសម្ដែង​ចាប់​ពី​ម៉ោង​៣រសៀល​នោះ​ ក៏មាន​ការចូលរួម​ផងដែរ​ពី​កីឡាករ​ស្គី​ទឹក​កក​លំដាប់​ពិភព​លោក James Smith, កីឡាការនី​ជើង​ឯក​ថ្នាក់​ជាតិ​​ម៉ាឡេស៊ី និង ជា​ម្ចាស់​មេដាយ​មាស​អាស៊ីអាគ្នេយ៍​ Everlan Tan និង កីឡាករ Nicolas Tan។ មិនតែប៉ុណ្ណោះ ក៏​មាន​វត្តមាន​តារា​ចម្រៀង Original Song ដ៏ល្បីល្បាញ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អ៊ួង សូរិយា ចូលរួមច្រៀង និង សម្ដែង លើទីលាន​ទឹកកក Ice Park Cambodia ទៀតផង​៕