KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

អត្ត​ពលិក​១០​នាក់​ពី​ ស្រុកពោធិ៍​រៀង​ នឹង​ទៅ​ប្រជែង​រត់​ចម្ងាយ​៥០០០​ ម៉ែត្រ​នៅ ​ខេត្ត​ព្រៃ​វែង​

29-12-2016 12:08 PM | 469

បន្ទាប់ពីរកឃើញជ័យលាភីកីឡាករ០៥រូប និងកីឡាការិនី០៥រូប ដែលរត់បានលឿនជាងគេ ក្នុងប្រវែង៥០០០ម៉ែត្រ នៅឯស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីព្រលឹម ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះ លោក វ៉ាន់ លី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកពោធិ៍រៀង បានឱ្យកីឡាដេលី ដឹងថា ក្រុមការងារស.ស.យ.ករបស់លោក នឹងបញ្ជូនជើងខ្លាំងទាំងនោះ ទៅប្រកួតថ្នាក់ខេត្តបន្តទៀត នាថ្ងៃទី០៧ ខែមករា ខាងមុខ។

ការប្រកួតរត់ចម្ងាយ៥០០០ម៉ែតខាងលើនេះ សហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពោធិ៍រៀង និង អាជ្ញាធរស្រុកពោធិ៍រៀង ដោយមានសិស្សានុសិស្ស មន្ត្រីរាជការ និង សាធារណជនទូទៅ ប្រមាណ៥០០នាក់ បានចូលរួម។

គួរជម្រាបជូនថា មួយរយៈចុងក្រោយនេះ សកម្មភាពកីឡានៅខេត្តព្រៃវែង ហាក់ផុលផុសគួរឱ្យកត់សម្គាល់៕

អត្ថបទ ៖ កីឡាដេលី