KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

បាល់ទះ​លីគ​ស.ស.យ.ក.​ព្រៃវែង ​លើក​ទី១​ ត្រៀម​​៥​ពាន់​ដុល្លារ​​ឲ្យ​ជើង​ឯក​

03-01-2017 03:04 PM | 880

សហភាព​សហព័ន្ធ​យុវជន​ ​ខេត្ត​ព្រៃវែង​​ កាល​ពី​រសៀលថ្ងៃ​ទី​​​០២ ​មក​រា​ ​​ប្រកាសថា​នឹ​ង​ត្រៀម​ប្រាក់​រង្វាន់​​៥​ពាន់​ដុល្លារ​អាមេរិក​ ​ដល់​​ក្រុម​​ដែល​​ប្រជែង​​បាន​​ជើង​​​ឯក​, ៣ពាន់ដុល្លាសម្រាប់ជើងរង និង ​២​ពាន់ដុល្លារ​សម្រាប់​អ្នក​លេខ​៣​ក្នុងព្​រឹត្តការណ៍​បាល់​ទះលីគ​លើក​ដំបូង​។

ថ្លែង​ក្នុង​សន្និសី​ទ​សារព័ត៌មាន ​ស្តីពី​ការរៀប​ចំ​បាល់ទះលីគ​លើកទី១ ​នៅ​សណ្ឋាគារ​​ណាហ្គាវើល ​ឯកឧត្តម​ ​ហៃ​ យូណែល ​អនុ​ប្រធានគណៈ​កម្មាការ ​ស.ស​​​.យ.ក. ​ខេត្ត​ព្រៃវែង ​ជំរុញ​ឲ្យ​បណ្តា​ក្រុម​ដែល​បាន​ចូល​រួម​ស្វះស្វែង​រក​ដៃ​គូសហការ​ឧបត្ថ​មដោ​យខ្លួ​ន​ឯង ​ដើម្បី​បំពេញត​ម្រូវ​ការ​បន្ថែម ​ដ្បិត​​រង្វាន់​​៥​​ពាន់​​​ដុល្លារ​​ ពុំ​​អាច​ឆ្លើយទាំ​ង​ស្រុង​បាន​ទេ រា​ល់​តម្រូវ​ការ​របស់​កីឡាករ​។​

ឯកឧត្តម​ ​ហៃ យូណែល​ ​រៀបរាប់​​បែប​​នេះ ​៖​ "​​ថ្វី​បើរ​ង្វាន់​៥​ពាន់ដុល្លារ​​ច្រើន​ពិត​មែន​តែប្រសិន​បើ​យើង​គិត​ថា ​ចាំទា​ល់​តែ​គ្រប់​តម្រូវ​​ការ​​តែ​​ម្ត​ង​​នោះ​​​បាន​​យើង​ចូល​រួមនោះ​​ វា​​ដូច​ជាពិបាក​ដែរ ​ព្រោះ​យើង​ធ្វើ​នេះ ​គឺ មាន​ការសហការ​គ្នា​ជាមួយនឹង​​ក្រសួង​អបរំ​ផង​ ជាមួយ​ក្រុមហ៊ុន​ឯកផង​ ​​សហភាព សហព័ន្ធ​យុវជន​ គឺ​​ យើង​ផ្សំ​គ្នា ​ចឹង​ខ្ញុំ​គិត​ថា ​ប្រសិន​បើក្រុមនីមួយ​ៗ ​ខំ​ប្រឹង ​ស្វះ​ស្វែង​រក​ដៃគូ​បន្ថែម​ ​នឹង​ល្អ​ជាង​នេះ។​​

អ្នក​តំណាង​សហភាព​សហព័ន្ធ​យុវជន​​ខេត្ត​ព្រៃវែង​ដដែល​បន្ថែម​ថា ​ការ​ប្រកួតបា​ល់​ទះ​លីគ ​២០១៧ ​នេះ​នឹ​ង​ធ្វើ​ឡើង​នៅ​ខេត្ត​ក្រុង​ចំនួន ​៥ ​រួម​មាន​ ខេត្ត​ព្រៃវែង​​,​​ ​កំពង់​ចាម,​ ​ព្រះវិហារ​,​ ​បាត់ដំបង​ ​និង​ រាជធានី​ភ្នំពេញ ​ដោយ​ដំណើរការ​​ចាប់ពី​ថ្ងៃ​ទី ០៨​ មករា​ ​ដល់​ថ្ងៃ​ទី ​១៨​កុម្ភៈ ​ឆ្នាំ ​​២០១៧​។

​ព្រឹត្តិការណ៍ Volleyball Cambodian League 2017 ​នឹង​ធ្វើ​ឡើងតាម​រូប​មន្ត​វិល​ជុំ​។​ ដោយឡែក ​ក្រុម​ដែល​ចូល​រួម​ប្រជែង​សរុប​មាន​ចំនួន​៦​ក្រុម ​រួម​​មា​ន​​សាខា​​ខេត្ត​ព្រៃវែង ​កង​បញ្ជាការដ្ឋាន​អង្គរក្ស​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ស្នងការនគរបាល​ខេត្ត​បាត់​ដំបង​កំពង់ចាម ​និង​ រាជធានី​ភ្នំពេញ៕

ខាង​ក្រោម​ជា​កាល​វិភាគ​ប្រកួត​ ៖


អត្ថបទ ៖ មករា
រូបភាព ៖ សសយក ព្រៃវែង