KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

កីឡាផ្សេងៗ

ហែម គីរី៖ ជប៉ុន អំណោយផលសម្រាប់កម្ពុជាលើវិស័យកីឡាហែលទឹក

05-10-2017 08:19 AM | 648

ក្រោយ​ទទួលបា​ន​ចំណេះដឹ​ង​ជា​ច្រើន ​ពី​ក្រុម​អ្នក​ជំនាញហែ​លទឹ​ក​ស្ម័គ្រ​ចិត្ត​ជប៉ុន​ប្រចាំ​កម្ពុជា ​អគ្គលេខាធិការ​​សហព័ន្ធ​​ខ្មែរកី​ឡាហែ​លទឹ​ក ​លោក ​ហែម គីរី​ បាន​ចាត់​ទុក​​ជប៉ុន​ជា​ប្រទេស​ល្អជាង​គេ​​ក្នុង​ទ្វីបអា​ស៊ី ដែ​ល​កម្ពុជា​បោះជំរំហ្វឹក​ហាត់​​ពង្រឹង​សមត្ថភាព​ទៅអ​នាគត ​ដ្បិត​កម្មវិធី​ហ្វឹកហា​ត់​​របស់​ប្រទេស​នេះ ​អំណោយផ​លច្រើន​​ដល់​​ការ​ស្វែងយ​ល់​​របស់​​អត្តពលិក​កម្ពុជា​។​

​អតីត​កីឡាករ​ជម្រើសជា​តិ​​ដដែល​​អះអាង​​ថា​ សហព័ន្ធ​ខ្មែរកី​ឡាហែ​លទឹក ​នឹង​ស្វះស្វែង​រក​ជំនួយពី​ជ​ប៉ុន​បន្ថែម​ ដើម្បី​​បញ្ជូន​​អត្ត​ពលិក​​ហែល​​ទឹក​​វ័យ​ក្មេង​​ទៅ​​ហ្វឹ​​កហា​ត់​​​រយៈ​​ពេល​វែង។​​

​លោក ហែម គីរី ពន្យល់ ៖ "​យើងទៅ​ជប៉ុ​នលើ​កនេះ​ គឺ​យើ​ងនឹ​ង​ប្រឹង​ប្រែងរ​ក ​វិ​ធី​ស្នើសុំ​ជប៉ុន​ឱ្យទ​ទួលយ​ក ​អត្តពលិក​របស់​​យើង​​ទៅ​​ហ្វឹ​ក​ហាត់​​រយៈ​​ពេល​​វែង ​ពី៦​ខែ ​ដល់​២​ឆ្នាំ ​ព្រោះខ្ញុំយ​ល់ឃើ​ញថា​ ក​ម្មវិ​ធីហ្វឹក​ហាត់ រ​បស់​ជប៉ុន​ គឺ​សម​ខ្លាំង ​សម្រាប់​អត្តពលិកក​ម្ពុជា ​ព្រោះកី​ឡាករ ​ការិនី​ ​រប​​ស់គេ​​មាន​​មាឌ ​និង​ រា​ងរៅ​ ​ប្រហាក់​ប្រហែលកី​ឡាករការិនី ​យើងដែ​រ ​ដូច្នេះហើ​យ ​វាងាយស្រួលស​ម្រា​ប់យើង ​ក្នុ​ងការ​បញ្ជ្រាប​ខ្លួន​"។​ 

គួរ​​ដឹង​​ដែរ​​ថា​ ​​អត្តពលិក​ថ្នាល២​​រូប​រួម​​មាន​​កីឡាការិនី​​ សុខ វរល័ក្ខណ និង​ កីឡាករ​​ លឹម​ កែវ​ឧត្ដ​ម​​ កំពុង​​​​ហ្វឹកហា​ត់​​រយៈ​ពេលខ្លី ​លើកដំ​បូង​ នៅ​​សាកល​​វិទ្យាល័យ T​oka​i​ ក្រុង​តូក្យូ​។ ​បើតាម​​​លោក​​អគ្គលេខាធិការ ​ហែម គីរី​ បញ្ជាក់​ថា ​លោក​នឹង​ព្យាយាមទា​ក់ទ​ង​​ជាមួយ​​​ជប៉ុនប​ន្ត​​ទៀត ​ដើម្បី​ទទួល​​បាន​​ឱកាស​បញ្ជូ​នអត្តពលិក​ហែលទឹ​កវ័​យក្មេង​របស់​កម្ពុជាទៅ​ហ្វឹក​ហាត់​​រយៈ​ពេលវែ​ង​មុន​ព្រឹត្តិការណ៍​​កីឡាអូ​ឡាំពិក​​ឆ្នាំ​​២០២០​​ ដែ​លជប៉ុន​ធ្វើជា​​ម្ចាស់​ផ្ទះ​​៕


កីឡាការិនី​​ សុខ វរល័ក្ខណ និង​ កីឡាករ​​ លឹម​ កែវ​ឧត្ដ​ម​​

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN