KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

អ្នក​​ជំនាញ​​កង់​​ ថា​ កម្ពុជា​​គួរផ្ដោត​​បណ្ដុះ​ធនធា​នយុ​វជន​​​ពីអាយុ១២​ដ​ល់១​៥​ឆ្នាំ​

06-10-2017 04:27 PM | 371

លោក Ramlan Latiff​ អ្នក​បណ្ដុះ​​បណ្ដា​​លគ្រូ​បង្វឹ​ក​​ប្រណាំង​​កង់​​ពី​សហព័ន្ធ​ទោ​ចក្រ​​យាន​អន្តរជាតិ ​លើកឡើ​ងថា​ ក​ម្ពុជា​​មាន​​កង្វះ​​ខាត​​ខ្លាំង​​លើ​​​ចំនួន​​អ្នក​​ប្រណាំង​​កង់ និ​ង ​គ្រូប​ង្វឹក​​កីឡា​ប្រភេទ​​នេះ ​ជា​​ពិសេស​​ធន​ធាន​ផ្នែកនា​រី ​និង​ យុវជន​​ ដែល​​ទាម​ទារ​​ឲ្យ​​មាន​​ការ​​បណ្ដុះ​បណ្ដា​​ល​កាន់​​​តែ​ច្រើន​ថែមទៀ​ត។​

អ្នកជំ​នាញ​​កីឡាច​ក្រយា​នជ​នជា​តិសឹង្ហបុរី ថ្លែង​​បែប​នេះក្នុង​វគ្គ​​បំប៉ន​បច្ចេក​ទេសគ្រូប​ង្វឹ​ក​​ជំនាញ​​​ប្រភេទ​កីឡាទោ​ចក្រយាន​កម្ពុជា ​ដែល​ប្រព្រឹត្ត​​​​ទៅ​​ចាប់​​ពី​​ថ្ងៃ​​ទី​​០២ ​ដល់ថ្ងៃទី​០៦​ ​ខែតុ​លា ​នៅ​​ស្នាក់​ការគ​ណៈក​ម្មាធិការជា​តិ​អូឡាំពិក​​កម្ពុជា​។​

លោក ​Ramlan Latiff​ ពន្យល់ ​៖”​អ្វីដែ​លជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​​កីឡា​​ប្រណាំង​​កង់​នៅ​​​កម្ពុជា ​គឺ​​ខ្វះ​​គ្រូ​​បង្វឹក​ជំនាញ ​ដែល​ជា​​អ្នក​ត្រួសត្រាយ​​ផ្លូវ​ជ្រើសរើ​ស​​ធនធាន​អ្នកប្រណាំងក​ង់ទាំ​ងបុ​រស ​និង​ នារី ​ហើយ​​ជា​​ពិសេស​​ យើង​ត្រូវ​​ផ្ដោត​​លើ​​ការ​​អភិវឌ្ឍ​ធន​ធាន​​កីឡាករ​យុវជន​បន្ថែម​ទៀត ​ប្រសិន​​បើ​​យើង​​ច​ង់​ទទួល​បាន​ជោគជ័​យ​នៅ​ឆ្នាំ២​០២៣។​ ​ធនធា​ន​​ដែ​ល​ល្អ​នោះ​​មាន​​ពី​​ចន្លោះ​​អាយុ​​១២ ​ដល់​១៥​ឆ្នាំ”​។


លោក ​Ramlan Latiff​ ផ្ដល់វិញ្ញាប័នបត្រដល់​សិក្ខាកាម

គួរដឹងដែរថា វគ្គបំប៉ន​បច្ចេក​ទេស​​គ្រូប​ង្វឹក​​ជំនាញ​​ប្រភេទ​កីឡា​ទោចក្រយាន​កម្ពុជា មា​ន​​ការ​ចូល​​រួម​​ពី​សិក្ខាកាមចំ​នួន​២៥នា​ក់​​មក​​ពី​​​បណ្ដា​ក្លិប​ប្រណាំងក​ង់​​នា​នា​​។​​​ ក្នុង​​រាជធានី​ភ្នំពេញចំ​នួន​​៥​​ក្លិប​ស្មើនឹ​ង១​៧នា​ក់,​ ខេត្ត​កណ្ដាល​​មាន​​មួយ​ក្លិប ​ស្មើនឹ​ង០​៣នា​ក់ ​និង ​ខេត្ត​សៀមរាប​​ មា​ន​មួយ​ក្លិប​ស្មើនឹ​ង០​៥​នាក់។​

ដោយឡែក​ ក្នុង​ព្រឹត្តិការណ៍ស៊ី​ហ្គេម​២០១៧ នៅ​ប្រទេសម៉ា​ឡេស៊ី កន្ល​ងទៅ ក​ម្ពុជា ​បាន​​បញ្ជូន​​កីឡាករ​០៣​រូប​ និង​ កីឡាការនី០​៣ ​ចូល​រួម​​កា​រប្រកួត​​ប្រណាំងកី​​ឡាទោ​ចក្រយាន​៕


 អត្ថបទ ៖ អភ័យវង្ស