KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

កីឡាផ្សេងៗ

​ជា ប៊ុនហេង ៖ ​សូហ្វ​តេន្នីស​ពានស​ម្តេច​​ ស ខេង ​រើសតែ​អ្ន​ក​ខ្លាំង​ចូលរួ​ម​ប៉ុណ្ណោះ​

10-10-2017 12:00 AM | 295

អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​សូ​ហ្វ​តេន្នីស​កម្ពុជា ​និង ជា​ប្រធានគ​ណៈកម្មាការ​បច្ចេកទេស ​ឯកឧត្ត​ម ​ជា​ ប៊ុនហេង ​ថ្លែងក្នុងស​ន្និសីទ​សារព័ត៌មាន​​ស្តីពី​​​ការ​​រៀប​ចំ​ព្រឹត្តិការណ៍កី​ឡាសូ​ហ្វ​តេន្នីស​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ​ស ខេង​ ​នៅ​ព្រឹក​ថ្ងៃទី​៤ តុ​លានេះ​ ថា ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ជ្រើស​​រើស​​តែ​​កីឡាករ ​​ការិនីដែ​លមា​នស​មត្ថភាព​គ្រប់​គ្រាន់ប៉ុ​ណ្ណោះ​ដើម្បី​ប្រកួត​ប្រជែង​​។​ ឯកឧត្តម ជា ប៊ុនហេង ពន្យល់​ថា កា​រ​សម្រាំងតែ​ក្រុម​ខ្លាំង​ប្រជែង​នេះ ដោ​យ​​សារ​​ចង់​​ឱ្យ​​កីឡាករ ​ការិនី​ ទទួលបា​នកា​រ​ប្រជែងកម្រិតខ្ព​ស់មួយ។​

ឯកឧត្តម ​ជា​ ប៊ុនហេង ​មាន​​​ប្រសាសន៍​​បែបនេះ​ ​៖" ​ពានស​ម្តេច​ក្រឡាហោ​ម ឆ្នាំនេះ នឹ​ង​ធ្វើ​ខុស​ពីឆ្នាំ​​​មុន ​យើងយ​កតែ​កីឡាករ​ ការិនី ​ដែល​​មាន​​សមត្ថ​​ភាព​​​ខ្លាំង​​ប៉ុណ្ណោះ ​ដើម្បី​ប្រជែង​។ ​យើងអ​ត់​ចង់​ខាត​ពេលទេ​ ​យើង​នឹង​ប្រកួត​រយៈ​ពេល​ខ្លី ​​តែកា​រ​ប្រកួត​នោះ​នឹ​​ងមាន​កម្រិត​ខ្លាំង​ ព្រោះ​អ្នក​ខ្លាំង​នឹង​​​ប្រជែង​​គ្នា​​"​។

យ៉ាង​ណាក្តី ​ ពាន​សូហ្វ​តេន្នីស​​សម្តេច​ក្រឡាហោ​ម ​ស ខេង ​ឆ្នាំ​នេះ នឹងមា​នចំ​នួនថ​យ​ចុះ ​កីឡាករ​ការិនី​  ដ្បិត​ការ​ប្រកួត ​នឹង​ជ្រើស​រកតែ​​អ្ន​ក​ដែល​​មាន​​សមត្ថភាព​​ពី​បណ្តាក្លិប​មួយចំ​នួន។​ ​នេះ​បើតា​មការ​បញ្ជាក់ ​ពី​ឯកឧត្តម​ ជា ប៊ុន ហេង។​

គួរ​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​កីឡា​សូ​ហ្វ​តេន្នីស​ដណ្តើម​ពាន​រង្វាន់​ សម្តេច​ក្រឡាហោ​ម ​ស ខេង​ លើក​ទី៤​ ​ឆ្នាំ២​០១៧​ នឹង​ធ្វើឡើ​ង ចា​ប់ពី​ថ្ងៃទី​១៣​ ដល់​១៥ ​តុលា​​ខាង​មុខនេះ​៕ ​

ផ្ដល់សិទ្ធិ ៖ ងិន មករា ​