KD Logo
+855 16 757 168     samnob@keiladaily.com

ជីវិតពិត

ដើម្បី​​ក្រពះ​​ ​រិទ្ធិ មុន្នី​ ​ដាច់​​ចិត្ត​​ឃ្លាត​​​​ប្រពន្ធ​​នៅ​​ស្រុក ​សម្ងំ​​ឡើង​​ប្រដាល់​​​​នៅ​​ភ្នំពេញ​​

28-09-2016 07:38 AM | 2463

​គិត​​មក​​ទល់​​ពេល​​​នេះ​​ ​​វា​​មាន​​រយៈ​​ពេល​​១៨​​ឆ្នាំ​​មក​​ហើយ ​ដែល​​អ្នក​​ប្រដាល់​​មិន​​សូវ​​ល្បី​​ឈ្មោះ​​ ​រិទ្ធិ មុន្នី​ ​​បាន​​ក្រាញ​​ននៀល​​​​លើ​​សង្វៀន​​តាំង​​ពី​​នៅ​​ខ្លួន​​មួយ​ ​រហូត​​ដល់​​​មាន​​​ប្រពន្ធ​​ និ​ង ​កូន​​។

​ខុស​​ពី​​ជីវិត​​គ្រួសារ​​អ្នក​ផង​ទាំង​ពួង​​​មួយ​​​ចំនួន​​ ​​សិស្ស​​​គុ​ន​​​ក្លិ​ប​​​ម្កុដរាជសីហ៍​​ខាង​​លើ ប​ច្ចុប្បន្ន​​ពុំ​​បាន​​រស់​​នៅ​​ជុំ​ប្រពន្ធ​​កូន​​ឡើយ​​ ដោយសារ​ត្រូវ​​ប្រឹង​​​ប្រែង​រក​​​ប្រាក់​​តាម​​​រយៈកា​រ​​ឡើង​​សង្វៀន​​ស្ទើរ​​រៀង​​រាល់​​សប្ដាហ៍​​។

រិទ្ធិ មុនី (ក្រហម)

​រិទ្ធិ មុន្នី​ ប្រាប់ ​K​eila Daily ​បែប​​នេះ ​៖ ​“​​​ខ្ញុំ​​វ៉ៃ​​១៨​​ឆ្នាំ​​ហើយ​​ វ៉ៃ​​ផង​​ធ្វើ​​ស្រែ​​បន្តិច​​បន្តួច​​ផង ​ប្រពន្ធ​​ និ​ង ​កូន​​ខ្ញុំ​​នៅ​​កំពង់​​ចាម ​រាល់​​ថ្ងៃ​​អត់​​នៅ​​ជុំ​​គ្នា​​ទេ ​ព្រោះ​​ខ្ញុំ​​​ត្រូវ​​​ហាត់​​នៅ​​ភ្នំពេញ​​។ ​វ៉ៃ​ផង​​​ ​ធ្វើ​​ស្រែ​​ផង​​ ​តែ​​មិន​​សូវ​​សល់​​អី​​ជា​​ដុំ​​កំភួន​​ទេ ​ព្រោះ​​អ្នក​​ស្រែ​​មិន​ដូច​​អ្នក​​ផ្សារ​​ទេ ​ក​ប់គំ​និត​​ហ្មង​​។​ រា​ល់​​ថ្ងៃ​​ ​បាន​​ប្រដាល់​​ហ្នឹង​​​ហើយ​​ប្រភព​​​ចំណូល​​សំខាន់​​ ​១​​ខែ​​បាន​​ឡើង​​វ៉ៃ​​៤​​ដង​​អី​ដែរ។​វ៉ៃ​ម្ដង​ៗបាន​៣០​ម៉ឺន ៤០​ឆ្នាំ​ម៉ឺន​អីដែរ ផាត់​ចុះ​ផាត់​ឡើង​ សល់​បាន​១០-២០​ម៉ឺន​ផ្ញើ​ប្រពន្ធ​​នៅ​ស្រុក​។ រាល់​ថ្ងៃ​ប្រពន្ធ​អត់​មាន​របរ​អី​ដែរ​ ព្រោះ​អត់​មាន​ដើម​ទុន នៅ​ធ្វើការ​ផ្ទះ​ និង ធ្វើ​ស្រែ​ខ្លះៗ​​ ​អ៊ីចឹ​ង​​មិន​​ដឹ​ង​​ថា ​ត្រូវ​​រស់​​នៅ​​ឆ្ងាយ​​ប្រពន្ធ​​ដល់​​ពេល​​ណា​​ទៀត​​ទេ ​តែ​​សុខ​​ចិត្ត​​ទ្រាំ ​ធ្វើ​​ម៉េច​​បើ​​​ត្រូវ​​រក​​លុយ​​"​​។

​អ្នក​​ប្រដាល់​​មាន​​កំណើត​​កើត​​ជា​​នៅ​​ខេត្ត​​កំពង់​ធំ​​បញ្ជាក់​​ថា ​ទោះ​​បីជា​​បច្ចុប្បន្ន​​មាន​​វ័យ​​​ជាង​​៣០​​ឆ្នាំ​​ប្លាយ ​និង ​មាន​​កូន​​រៀន​​ដល់​​ថ្នាក់​​ទី​​៧​​ទៅ​​ហើយក្ដី​ ក៏​​​គេ​​នៅ​​តែ​​ចាប់​​​អាជី​ព​​ឈឺ​​សាច់​​នេះ​​រហូត​​ ប្រសិន​​បើ​​កម្លាំង​​​នៅ​​តែ​​អំណោយ​​ផល​​៕​

អត្ថបទ ៖ អភ័យវង្ស