KD Logo
+855 16 757 168     samnob@keiladaily.com

ជីវិតពិត

ចៅ ផលឌឿ ចងការប្រាក់គេធ្វើសោហ៊ុយឡាន រាល់ពេលឡើងរេញម្ដងៗ

22-11-2016 04:18 PM | 774

អ្នក​​ប្រដាល់​​ជើង​ចាស់​ និង​មាន​បទពិសោធ​យូរ​ឆ្នាំ ចៅ ផល​ឌឿ ​រៀបរាបថា បានពឹងលើការ​​​​ខ្ចី​លុយ​អ្នក​ភូមិ​ ជា​ប្រចាំ សម្រាប់​សោហ៊ុយរថយន្ត​ឈ្នួល​ ​​ពី​​​បាត់ដំបង មក​ភ្នំពេញ រាល់ពេល​មាន​ឱកាស​ឡើងរេញ មុន​យក​ប្រាក់​បាន​ពី​ការ​ប្រកួត​សង​គេ​វិញ​។ អ្នក​ប្រដាល់​វ័យ​៣០​ឆ្នាំ​ រូ​ប​នេះបន្ថែម​ថា ​បច្ចុប្បន្ន ខ្លួនខ្សត់ឱកាស​​ប្រកួត​ ហើយ​​មួយ​ខែ ឡើ​ង​រេញ​មិន​លើស​១​ប្រកួឡើយ ដែលធ្វើ​ឲ្យ​ខ្លួន​ខ្វះខាតជីវភាព។

“​​​សោហ៊ុយ​មក ខ្ញុំ​អត់​​​មាន​​ប្រាក់​កក់​សល់​ខ្លួន​ឯង​​ទេ ​ព្រោះ​ខ្ញុំ​ត្រូវ​យ​ក​ប្រាក់​គេ​មក។ ​ដូច​ថា ខ្ញុំ​យក​លុយ​​គេ​ដប់​ម៉ឺន​មក​​ចឹង ពេល​វ៉ៃរួច​ ​ហើយ​ស្អែក​ឡើង​ទៅដល់ផ្ទះ​​វិញ ខ្ញុំ​ឲ្យ​គេ​វិញ​១១​ម៉ឺន។ ​បាទខ្ញុំ​ខ្ចី​សាហុយ​គេ​មក”។

អ្នក​លេង​គុន​ខ្មែរ ​មក​ពី​​ក្លិប​​សំរោង​កោង​កីឡា​ខេត្ត​បាត់ដំបង ​​​ដដែលនេះ​ ​បន្ត​ត្អួញត្អែ​​ថា  ភាពខ្សត់ការ​ប្រកួត បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្លួន​ជួប​ការ​លំបាក​ច្រើន។ ដូច្នេះ​​ក្រៅ​ពី​អាជីព​ជា​​អ្នក​ប្រដាល់​​ ​ដើម្បី​ចិញ្ចឹម​ក្រពេះ​ ខ្លួន​ក៏​ខិតខំ​​ជម្នះ​ជីវភាព​ខ្វះខាត ​​ឆ្លៀត​​បង់សំណាញ់​រក​ត្រី​លក់​​ និងធ្វើ​ជា​កម្មករ​លីបាវ​ស្រូវ​​​ដាក់​ឡាន ផង​ដែរ ដើម្បិ​បន្ថែម​ចំណូល​​​​។

” ១​ខែ​បាន​វ៉ៃ​ម្ដង ​ចឹង​យើង​រក​ស៊ី​អត់​សូវ​ពេញ​​ប៉ុន្មាន​ទេ។ ចឹង​ដូច​ថា ខ្ញុំ​នៅ​ផ្ទះ​ចឹង​ទំនេរ​អត់​ការងារ​ធ្វើ​ ឲ្យ​តែ​ស្រប​ច្បាប់​ ខ្ញុំ​នឹង​ធ្វើ ដូច​ជា លីបាវ​ ច្រូចស្រូវ។​ ឲ្យ​តែ​មាន​ការ​ធ្វើ​ ខ្ញុំ​នឹង​ធ្វើ​”។គួរ​ដឹង​ដែរ​ថា ​អ្នក​លេង​គុន​ខ្មែរ ចៅ ផល​ឌឿ ​បានប្រឡូក​លើ​សង្វៀន​ជាង​៥​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ស្ថិតិ​ប្រកួត​១៥០​ដង ចាញ់​តែ​១០​ដង​ប៉ុណ្ណោះ។ ដោយឡែកការ​​បង្ហាញ​ខ្លួន​​​លើ​សង្វៀន​​​សមរភូមិ​អ្នក​ប្រយុទ្ធ​​ភេសជ្ជៈគោជល់ របស់​ភីអិនអិន ​​លើក​ដំបូង កាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅ អ្នក​ប្រដាល់​ដែន​ដី​បាត់​ដំបងរូបនេះ បាន​បរាជ័យដោយ​​ពិន្ទុក្រោម​ថ្វីដៃ​ ពុទ្ធ ថនកុសល ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ​ ៖ នូ​ ពៅ