KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

កីឡាផ្សេងៗ

ពិធីករ​កីឡា CTN នី​ ឫទ្ធី ភ្ជាប់​ពាក្យ​​ជាមួយ​នឹង​គូ​ស្នេហ៍​ជា​​មន្ត្រី​រាជការ​

17-02-2017 01:21 PM | 6625

លោក នី ឫទ្ធី ពិធីករ​កីឡា​កំពុងរះ​នៃ​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ CBS (CTN, MyTV, CNC, CTN International) បាន​ត្រៀម​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​ បន្ទាប់​ពី​ត្រូវបំពាក់​​ចិញ្ចៀន​ភ្ជាប់ពាក្យ​ជា​មួយ​នឹង​គូ​ស្នេហ៍​​ឈ្មោះ ហ៊ុន នីតា នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី១៧ ខែ​កុម្ភៈ នេះ​នា​គេហដ្ឋាន​ខាង​ស្រី នៅ​សង្កាត់​ទួល​សង្កែ រាជធានីភ្នំពេញ​។

និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​នៅ​សាលវិទ្យាល័យ​បញ្ញាសាស្ត្រ​ខាង​លើ​​ប្រាប់​ថា ក្រោយ​ពិធី​ភ្ជាប់​ពាក្យនេះ​ ​គេ​នឹង​អនាគត​ភរិយា​ ​គ្រោង​​​ចាប់​​​ដៃ​​គ្នា​ចូល​រោង​ជោគរោង​ជ័យ​សិរីមង្គល​ នៅ​ចុង​ខែ​​មេសា ឆ្នាំ​២០១៨ ខាង​មុខ​។ ពិធី​ករ​កីឡា​មាន​កំណើត​កើត​ជា​នៅរាជធានី​ភ្នំពេញ​​បង្ហើប​​ថា ​គូ​ស្នេហ៍​របស់​គេ​បច្ចុប្បន្ន​ជា​មន្ត្រីរាជការ​មួយរូប​បម្រើ​ការ​នៅ​ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍​ ហើយ​ក្រោយ​រៀបអាពាហ៍ពិពាហ៍ អ្នក​ទាំងពីរ​គ្រោង​បើក​របរ​មួយ។

កូនសិស្ស​លោក​ ម៉ា សេរី​ រៀបរាប់​បែប​នេះ ៖ "ការ​ហើយ​អត់​ទាន់​មាន​គម្រោង​អីទេ ចង់​ធ្វើការ​សិន​ តែ​ក៏​មាន​គម្រោងចង់រកស៊ីដែរ តែ​មិន​ទាន់​ដឹង​ច្បាស់​​ថា​ចាប់របរអីទេ ព្រោះ​ចង់​រក​ស៊ី​ជាង​ធ្វើការ ហើយ​វា​ល្អ​ដែរ​ មាន​មួយរកស៊ី​ មាន​មួយធ្វើការ​អ៊ីចឹង​ តែ​អត់​ទាន់ច្បាស់​ដែរ​ថា អ្នក​​ណា​រកស៊ី អ្នក​ណា​ធ្វើការ​ទេ ប៉ុន្តែ គ្រាន់តែ​ដឹងថា ខ្ញុំ​ស្រឡាញ់​អាជីព​ជា​អ្នក​ព័ត៌មាន​"។

លោក នី​ ឫទ្ធី បាន​ចូល​បំពេញ​ការងារ​នៅ​ស្ថានីយទូរទស្សន៍ CTN កាល​ខែ​មិថុនា ឆ្នាំ២០១៤។ រូប​លោក និង កញ្ញា ហ៊ុន នីតា បានសាង​ចំណង​ស្នេហា​​ដំបូង​ក្នុង​ឆ្នាំ២០១២​ ពេល​រៀនជាមួយ​នឹង​គ្នា​នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ​៕

អត្ថបទ​៖ អភ័យវង្ស