KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

លីគ​មិន​​អាជីព​​បង្កើត​ច្រើន ជួយ​បន្ថែម​​បទ​ពិសោធន៍​​អាជ្ញា​កណ្ដាល​​វ័យ​ក្មេង​

24-02-2016 09:52 AM 27

ទោះមិនមែនជាការបញ្ជាការប្រកួតក្នុងលីគអាជីពក៏ពិតមែន តែការរៀបចំការប្រកួតលីគមិនមែន​​អាជីពច្រើន ធ្វើឱ្យថ្នាល​​អាជ្ញា​កណ្ដាល​​នៅ​កម្ពុជា​​ទទួល​បាន​បទពិសោធន៍​ថ្មីៗច្រើន បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយសហព័ន្ធ​​បាល់​ទាត់​កម្ពុជា​ ដើម្បីឈាន​ទៅរក​ការបំពេញ​ការងារ​ជាអាជ្ញា​កណ្ដាល​ក្នុងលីគកំពូល។

ទោះមាន Texeira, Jo និង Ramires ក៏ Jiangsu នៅតែមិនអាចធ្វើអ្វី Binh Doung បាន​ឡើយ​ (មាន​វីដេអូ)

23-02-2016 08:08 PM 20

ក្រុមចាយលុយធំរបស់ចិន Jiangsu Suning បានត្រឹមតែ១ទល់នឹង១ប៉ុណ្ណោះជាមួយម្ចាស់ផ្ទះ Becamex Binh Doung ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Champions League វគ្គ ចែក​ពូល​ជុំ​ទី​១ នៅ​ថ្ងៃ​អង្គារ​ ទី​​២៣ នេះ​។​

Van Gaal សង្ឃឹមថា De Gea ជាទាន់ដើម្បីបានជួយ Man UTD ពេលប៉ះ Midtjylland ជើងទី២

23-02-2016 07:10 PM 21

អ្នកចាត់ការ Louis van Gaal បានបង្ហាញក្ដីសង្ឃឹមថា អ្នកចាំទីដៃទីមួយ David de Gea នឹងជាពីរបួសទាន់ពេលវេលាដើម្បីជួយ Manchester United វាយបក Midtjylland ក្នុងជើងទី២នៃការប្រកួតបាល់ទាត់ UEFA Europa League។

Mata ស៊ុត Free Kick ចូល Shrewsbury យប់មិញតាមស្ទីល Midjytlland ពេលធ្វើស៊ី Man UTD (មាន​វីដេអូ)

23-02-2016 06:43 PM 22

Manchester United បានបំបាក់ Shrewsbury មកពីក្របខណ្ឌ League One ៣ទល់នឹង០ ទទួលបានកៅអីវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup កាលពីយប់ថ្ងៃចន្ទ។ ៣​គ្រាប់​របស់ក្រុមភ្ញៀវបិសាចក្រហមរកបានដោយ Chris Smalling Juan Mata និង Jesse Lindgaard។

Ferguson និង Wenger ធ្លាប់តាមទិញ Buffon កាលនៅ Parma ខណៈ Man City ធ្លាប់ចែចូវដែរ

23-02-2016 06:12 PM 25

អ្នកចាំទីដៃស្អិត Gianluigi Buffon បានទម្លាយថា គេធ្លាប់ត្រូវបានអ្នកចាត់ការ Manchester United, Sir Alex Ferguson និង លោក Arsene Wenger របស់ Arsenal ទាក់​ទង​កាល​ពីនៅអាយុ២០ឆ្នាំពេលកំពុងលេងឲ្យ Parma។

ផ្កាយ​សមុទ្រ​ ​ថា​អាច​ផ្តល់​ទីលាន​បាល់​ទាត់​ស្ដង់ដារ​ ​ឲ្យ​សហព័ន្ធ​រៀប​ចំ​ប្រកួត​

23-02-2016 05:47 PM 23

ដោយមើលឃើញពីកង្វះខាតទីលានបាល់ទាត់នៅក្នុងក្រុង ប្រធានអង្គការផ្កាយសមុទ្រ កញ្ញា ជូប វិច្ឆិកា បង្ហើបថា ប្រសិនបើមានការស្នើសុំ និងពិភាក្សាគ្នា អ​ង្គ​​ភាពខ្លួននឹងសហការផ្តល់ទីលានស្មៅធម្មជាតិ២ ដែលចំណាយថ្លៃកសាងអស់ជាង១លានដុល្លារ ទៅឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីរៀបចំការប្រកួត ឬ​ការ​បោះជំរុំហ្វឹកហាត់ផ្សេងៗ។

Home ​Sport ​ឧបត្ថម្ភ​វេស្ទើន​ ​ដោយ​សម្លឹង​ឃើញរ​ចនា​សម្ព័ន្ធ​ដឹក​នាំល្អ​

23-02-2016 05:39 PM 26

Home Sport បានចុះកិច្ចសន្យាផ្ដល់សម្ភារៈ សម្រាប់ប្រើប្រាស់ដល់ក្រុមបាល់ទាត់វេស្ទើន ពេញមួយរដូវកាល ក្រោយសង្កេតឃើញរចនាសម្ព័ន្ធក្លឹបមួយនេះមានការ​វិវឌ្ឍកាន់តែល្អឡើងពីមួយរដូវកាលទៅមួយរដូវកាល។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ BEC ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ន័រវេស​

23-02-2016 04:11 PM 2089

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Gilbert Koomson បានចាកចេញពីក្លិប BEC Tero Sasana នៃលីគកំពូលថៃទៅ​ចូលរួម​ក្លិប Sogndal ក្នុង​លីគ​កំពូល​ប្រទេស​ន័រវេស​។

អ្នក​ចាត់​ការ Arsenal និយាយ​ថា​ក្រុម Barcelona បច្ចុប្បន្ន​សឹង​តែ​ល្អ​ឥត​ខ្ចោះ​

23-02-2016 03:51 PM 23

លោក Arsene Wenger អ្នកចាត់ការក្លិបកាំភ្លើងធំ Arsenal និយាយថាគ្មានក្លិបណាមួយល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ Barcelona ស្ថិតនៅ​មិនឆ្ងាយ​ពីភាព​ឥតខ្ចោះ​ឡើយ។ លោក Wenger ក៏បានក្រើនរំឭកឱ្យ Arsenal ប្រើប្រាស់ឱកាសឱ្យមានប្រសិទ្ធភាព​សម្រាប់ជំនួបជើងទី១វគ្គ១៦ក្រុម​ចុងក្រោយ UEFA Champions League នៅ Emirates Stadium ម៉ោង២:៤៥រំលង​អាធ្រាត្រនេះ។

Guardiola សរ​សើរ Juventus ថា​ជាក្រុម​រៀប​ចំទាត់​បាល់ set-piece ល្អ​ជាង​គេ​នៅ​អឺរ៉ុប​

23-02-2016 03:44 PM 23

នៅមុនជំនួបជើងទី១វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នៅទឹកដី Juventus ម៉ោង២:៤៥រំលងអធ្រាត្រ​ថ្ងៃអង្គារនេះ លោក Pep Guardiola កោតសរសើរក្រុមម្ចាស់ផ្ទះ Juventus ថាជាក្រុមដែលរៀបចំទាត់បាល់ Set-Piece បានល្អជាង​គេបំផុតនៅអឺរ៉ុប។ ហើយអ្នកចាត់ការដែលនឹងចូលដឹកនាំ Manchester City នៅដំណាច់រដូវកាល​ខាងមុខនេះ បានដាស់តឿនកីឡាករ Bayern កុំឱ្យបង្កកំហុស​នៅក្បែរប្រអប់របស់ខ្លួន។

ស៊ី​ម៉ាក់​ ​ទម្លាយ​ព័ត៌​មាន​អំពី​ការចា​កចេញ​ និ​ង​វិល​ត្រឡប់​មក​លេង​លីគវិ​ញ​

23-02-2016 03:12 PM 2098

ប្រធានក្លិបបាល់ទាត់ស៊ីម៉ាក់ ឯ.ឧ. ហេង រតនា បង្ហើបថា មូលហេតុដែលស៊ីម៉ាក់ប្រកាសបោះបង់សិទ្ធិលេងក្នុងលីគកំពូលកម្ពុជាមួយរយៈមុន មកពីបញ្ហាការ​ប្រ​​មូលផ្តុំ ប៉ុន្តែដើម្បីផ្សព្វផ្សាយការងារស្នូល និងលើកស្ទួយវិស័យកីឡា ជម្រុញឲ្យប្រតិភូរាជរដ្ឋាភិបាលរូបនេះ ជ្រោមជ្រែងក្លឹបត្រឡប់មកចូលរួមក្របខណ្ឌកំពូល​វិ​ញ។

ក្រោយ​ស៊ី​ក្រុម​នៃ​លីគ​ទី​៣​រួច​ Van Gaal និយាយ​ថា Man Utd នៅ​តែ​អាច​ជាប់​​​Top4​

23-02-2016 11:52 AM 20

ក្រោយបន្ថយកម្ដៅកៅអីតាមរយៈការផ្ដួលម្ចាស់ផ្ទះ Shrewsbury ៣-០ ក្នុងពាន FA Cup យប់ថ្ងៃចន្ទទី២២​កុម្ភៈ លោក Louis van Gaal បង្ហាញ​សុទិដ្ឋិ​និយម​ថា​ក្រុម Manchester United នៅតែអាចប្រជែងយកតំណែងក្រុមកំពូលតារាង​ទាំង៤នៅ Premier League និងអាចឈ្នះពាន Cup ឆ្នាំនេះទៀតផង​។

FIFA ពិន័យអតីតប្រធានសហព័ន្ធបាល់ទាត់ថៃ Worawi មួយជាន់ទៀត

23-02-2016 11:50 AM 22

គណកម្មការវិន័យ FIFA កាលពីថ្ងៃចន្ទ បានពិន័យអតីតប្រធានសហព័ន្ធបាល់ទាត់ថៃ Worawi Makudi ៣ខែបន្ថែមទៀតបូករួមនឹងទឹកប្រាក់៣ពាន់ដុល្លារអាមេរិកពីបទ​រំលោភ​លើបម្រាមលើកមុន។

Muangthong ​ត្រៀម​យក​ខ្សែ​ការពារ​កូនកាត់​បារាំង-ថៃ​មក​រួម​ក្រុម​ពី BEC​​ម្នាក់​ទៀត​

23-02-2016 10:53 AM 26

បន្ទាប់ពីខ្សែការពារស្ដាំ Piyaphon Phanichakul បដិសេធមិនបន្តកិច្ច​សន្យាថ្មី ក្លិប Muangthong United សម្រេច​ចិត្ត​ប្រកាស​ដាក់លក់​អតីត​កីឡាករ​ជម្រើស​ជាតិ​ថៃវ័យ២៨ឆ្នាំរូបនេះ និងត្រៀមខ្ចីខ្សែការពារស្ដាំកូនកាត់បារាំង-ថៃ Tristan Do ពី BEC Tero មកជំនួសវិញ​។

Buriram ផ្ដាច់​កុងត្រា​អតីត​ខ្សែ​បម្រើ​ Crystal Palace ហើយ​យក​កូរ៉េ​ខាង​ត្បូង​ជំនួស​វិញ​

23-02-2016 10:03 AM 39

នៅមុនយុទ្ធនាការប្រកួតតាមពូល AFC Champions League 2016 ចាប់ផ្ដើម ក្លិប Buriram United បាន​ធ្វើរឿង​ភ្ញាក់ផ្អើល​មួយ​ទៀត​ដោយ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Andre Moritz ដែលជាអតីត​សមាជិកក្លិប Crystal Palace និង Bolton Wanderers ហើយ​យក​ខ្សែ​បម្រើ​កូរ៉េ​ខាង​ត្បូង Kim Seung Yong មកពី​ក្លិបនៃលីគ​ទី២ចិនជំនួសវិញ​។