KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

សហ​ព័ន្ធ ​និង​ PNN​ ប្តេជ្ញាបន្ត​​លុបបំបាត់ភាពមិន​ប្រក្រតី លើ​វិស័​យប្រដាល់​ក្នុងកម្ម​វិធីសមរភូមិអ្នក​ប្រយុទ្ធ​ភេសជ្ជៈគោជល់​

29-06-2016 04:05 PM 95

ប្រមុខសហព័ន្ធកីឡាប្រដាល់កម្ពុជាឯកឧត្តម តែម ម៉ឺន និងប្រធានផ្នែកកីឡាស្ថានីយ៍ទូរទស្សន៍ភីអិនអិនលោក សំណព្វ បានបន្ត​ប្តេជ្ញារួមគ្នាដើម្បីកាត់បន្ថយនិង​​ឈា​នទៅលុបបំបាត់ភាព​អសកម្ម​(ធ្វើពុតជាចាញ់​, ការលក់ដូរ​ការប្រកួត...)​ នៅក្នុង​កម្ម​វិធី​ប្រដាល់​សមរភូមិអ្នកប្រយុទ្ធ​ភេសជ្ជៈគោជល់​។

ប្រដា​​ល់​បុរា​ណខ្មែ​រ នឹង​ប្រើ​ឈ្មោះ​​ថា គុន​ សម្រាប់​ស៊ីហ្គេ​ម២០២៣

29-06-2016 08:03 AM 2158

ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ថ្លែងពន្យល់ក​ន្លងទៅថ្មីៗថា ប្រដាល់​បុរាណខ្មែរ បានកំណ​ត់ប្រើប្រាស់ឈ្មោះជាផ្លូវការថា គុន ​សម្រាប់ការដាក់ជាវិ​ញ្ញាសា​ស៊ីហ្គេម២០២៣ ដែលក​ម្ពុជាធ្វើម្ចា​ស់ផ្ទះ។ ឯកឧត្ដ​ម​ថ្លែងថា ​ការឯ​ក​ភាពសម្រួ​ល​ប្រើប្រា​ស់​ឈ្មោះថា គុន បា​ន​ធ្វើ​​ឲ្យ​ប្រ​ដា​ល់​​បុរាណខ្មែរ លែងមា​នឧបស័គ្គ​សម្រាប់ការ​ចូ​លខ្លួ​នទៅ​ក្នុង ​ស៊ីហ្គេ​​ម២០២​៣។

ឡុង​ សុ​វណ្ណ​ឌឿ​ន តាំង​ចិត្ត​ផ្ដួល​អ្នក​ប្រដាល់​ថៃ​បើ​កឆាក​ខ្សែ​ក្រវាត់​ PNN​ថ្ងៃ​អាទិត្យ​នេះ​

28-06-2016 12:31 PM 62

អ្នកប្រដាល់បញ្ចប់បរិញ្ញាបត្រទីផ្សារ ឡុង សុវណ្ណឌឿន ថ្លែងថាខ្លួនត្រូវការឈ្នះជាចាំបាច់ ក្នុងជំនួបបើកឆាកសន្សំពិន្ទ ខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាម រប​ស់​ភីអិ​ន​អិ​ន នៅអាទិត្យខាងមុខ តទល់អ្នកប្រដាល់ថៃ ស៊ុម៉ាអ៊ី។ ឡុង សុវណ្ណឌឿន ដែលធ្លាប់យកឈ្នះ កែវ រំចង់ វគ្គផ្ដាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់មួយកាល២០១១ ពន្យ​​​ល់ថាទោះពុំបានស្គាល់សមាសភាពដៃគូច្បាស់ ប៉ុន្តែមានរំពឹងច្រើនគួរសម្យសម្រាប់ជំនួបដ៏សំខាន់នេះ។

ពេជ្រ​ សីហា​ រំលឹក​បទ​ពិសោធន៍​ចោ​រប្លន់​ម៉ូតូ​ ហើយ​ឲ្យ​លុយ​ជិះម៉ូឌុ​ប​៥មឺន​រៀល​

24-06-2016 09:43 AM 63

អ្នកប្រដាល់ប្រដាល់លំដាប់ជួរមុខ ពេជ្រ សីហា រំលឹកការចងចាំ ថាកាលឆ្នាំ២០០៩ ធ្លាប់ត្រូវចោរប្លន់យកម៉ូតូកណ្ដាលយប់ រួចហុចលុយឲ្យ៥ម៉ឺនរៀល ជិះម៉ូតូ​ឌុប​ទៅផ្ទះ។ ពេជ្រ សីហា ដែល៣ឆ្នាំចុងក្រោយ ឡើងរេញក្នុងជំនួបអន្តរជាតិសុទ្ធ ថានៅនឹកឃើញនូវបទពិសោធ ដែលខ្លួនចាត់ទុកថាគួរឲ្យស្ដាយទ្រព្យ​ធន់​ផង​ និងអស់សំណើចផង មិនទាន់ភ្លេចនោះទេ។ 

សរ​ រាជ​សីហ៍​ ប្រកាស​សម្រុក​ហ្វឹក​ហាត់​ ត្រៀម​ដណ្ដើ​ម​ខ្សែ​ក្រវាត់​លើរេញ​ PNN ​

22-06-2016 05:52 PM 57

ខណៈកម្មវិធីប្រដាល់បុរាណដ៏កក្រើក សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ PNN នឹងចូលមកដល់នៅថ្ងៃទី៣កក្កដា ដ៏ខ្លីខាងមុខនេះ អ្នកប្រដាល់​ជើ​​​ងខ្លាំង សរ រាជសីហ៍ បង្ហើបថាខ្លួនបានចាប់ផ្ដើមបង្កើនការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លា សម្រាប់ការត្រៀមប៉ះកំពូលអ្នកប្រដាល់ខ្មែរនិងថៃ ក្នុងបេសកកម្មដណ្ដើមខ្សែ​ក្រវាត់ទម្ងន់៦៩គីឡូក្រាម ដែលអ្នកនិយមតាមដានប្រដាល់កំពុង ទន្ទឹងចាំមួយនេះ។  

ទោះ​ចាញ់​មែន​ ​តែ​ឌីម៉ា ​នៅ​តែ​អបអរ​សោភ័ណ្ឌ​

20-06-2016 10:13 AM 61

​អ្នក​ប្រដាល់​រហស្សនាម​កូន​នាគ​ខ្មៅ ​ឃី​ម ឌីម៉ា ​ទ​ទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​នៃ​កម្មវិធី​ជើង​ឯក​ខារ៉ាបាវ​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ ​ទី​១៩​ ​ខែ​មិថុនា ​​ដោយ​​ចាញ់​ជើង​ខ្លាំង​ផល​ ​សោភ័ណ្ឌ​ ​ដោយ​ពិន្ទុ​។​ ​ទោះ​បីជា​មាន​អារម្មណ៍​ខក​ចិត្ត​ចំពោះ​លទ្ធផល​នៅវ​គ្គផ្ដាច់​ព្រ័ត្រល្ងាច​មិញ​ក្ដី​ ​ក៏​ឌីម៉ា​ ​នៅ​តែ​អបអរ​​ដ​ល់​សោភ័ណ្ឌ​​តាម​​បណ្ដាញ​​​សង្គម​​ហ្វេសប៊ុក​ដដែល​ភ្លាមៗ​​ក្រោយ​​ច​ប់​ការ​​ប្រកួត​។

រឿង សោភ័ណ្ឌ​ ​ថា ​បាន​ព្យាយាម​ទាត់​ក្រោម​ដើម្បី​ឲ្យ​សីហា​ប្រហែស​ល្វែង​លើ​

19-06-2016 12:02 PM 57

​រឿង សោភ័ណ្ឌ​ ​បាន​ក្លាយ​ជាអ្នក​ប្រដាល់​ទី​មួយ​នៅ​កម្ពុជា​ដែល​អាច​ផ្ដួល​បុរស​មុខ​រឹង​ពេជ្រ សីហា ​ឲ្យ​ងើប​លែង​រួច​ត្រឹម​ទឹ​ក​ទី​២ ​និង​ ​ឈាន​​ទៅ​​កាន់​​តំណែង​​​ជើង​​ឯក​​ខ្សែ​ក្រវាត់​ប៉ុស្ដិ៍​ ​CNC​ ​កាល​ពីថ្ងៃ​សៅរ៍​ ​ទី​១៨ ​ខែ​មិ​ថុនា។​ អ្នក​ប្រយុទ្ធ​ពូកែ​ម៉ាត់ ​និ​ង​ ​ទាត់​ ​ទម្លាយប្រាប់ ​Keila Daily ​ថា ​ចំ​ណុច​ខ្សោយ​របស់​សីហា ​គឺ​ភាគ​ច្រើន​ប្រហែស​នៅល្វែង​លើ ​ទើប​គេព្យាយាម​ទាត់​ជើង​ ​និង​ ​ដៃ​ដើម្បី​ឲ្យ​គូ​ប្រកួត​រូប​នេះ​ភ្លេច​ខ្លួន​ការពារ​។​

ពេជ្រ សីហា ៖ ខ្ញុំ​ហាត់​ពេញ​៣​អាទិត្យទៀត​​ ​ហើយ​ញុំា​ប៉ូវ​អស់​៤០០​ដុល្លារ​ ​តែ​ភ្លាត់​ត្រឹម​មួយ​ជើង​

19-06-2016 10:57 AM 66

​អ្នក​ប្រដាល់​ពូកែ​កណ្ដាប់​ដៃ​ ​ពេជ្រ សីហា​ ​បង្ហើប​ប្រាប់​ ​Keila Daily ​ក្រោយ​រង​បរាជ័យ​ក្នុង​ទឹក​ទី​២​ដោយ​សារ​ រឿង​ សោភ័ណ្ឌ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​របស់​ទូរទស្សន៍ ​CNC ​នៅ​​ថ្ងៃសៅ​រ៍ ​ទី១​៨​ ​ខែ​​​មិថុនា ​ថា​ ​គេ​បាន​ចំណាយ​ពេល​ហ្វឹក​ហាត់​ត្រៀម​ ​និង​ ​ប៉ូវ​យ៉ាងពេញ​ទំហឹង​ដល់​ទៅ​៣​សប្ដាហ៍ ​ដោយ​មិន​ហ៊ាន​ប្រហែស​ឡើយ ​តែ​សុបិន​ត្រូវ​រលាយ​ទៅ​វិញ​។

ធន់​ ​មករា​ ពន្លក​សម្រាប់​ស៊ីហ្គេម​២០២៣ ​ក្នុង​ក្រសែ​ភ្នែក​អតីត​កំពូល​អ្នក​ប្រដាល់​ ធន់​ សុភា ​

17-06-2016 05:37 PM 2184

ធន់ មករា ដែលជាពន្លកអ្នកប្រដាល់វ័យក្មេងមួយរូបមកពីខេត្ត កំពង់ឆ្នាំ ត្រូវបានអតីតអ្នកប្រដាល់ដៃធ្ងន់ ធន់ សុភា រំលេចចំណាប់អារម្មណ៍ថាពោរពេញ​ដោ​យ​​ទេព​កោសល្យ ហើយតាមរយៈការប្រឡូក ក្នុងចង្កោមអ្នកលេងគុនខ្មែរវ័យក្មេងជាង១ឆ្នាំមក អ្នកប្រយុទ្ធវ័យ១៧ឆ្នាំរូបនេះ ទំនងនឹងក្លាយជាធនធានដ៏ឆ្នើមម្នាក់​នៅព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការរៀបរាប់របស់ម្ចាស់ជើងឯកប្រដាល់ក្របខ័ណ្ឌក១ ៦សម័យពីសមាគមប្រដាល់ក្រ​សួ​ងការ​ពារជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ។ 

ពេជ្រ​ សីហា​៖ ​ខ្ញុំធ្លាប់​បាក់​ទឹក​ចិត្ត​ស្ទើរ​បោះ​បង់​ប្រដាល់​ គ្រា​ខ្ញុំ​វ៉ៃ​ចាញ់​ហៅ​លែង​ឮ ​

17-06-2016 10:33 AM 49

អ្នកប្រដាល់លំដាប់ជួរមុខ ពេជ្រ សីហា រំលឹកថាខ្លួនធ្លាប់បាក់ទឹកចិត្តស្ទើរបោះបង់ប្រដាល់ចោល អំឡុងពេលរបួសឆ្អឹងកដៃរើខ្លាំង កាលជាងកន្លះឆ្នាំមុន ដែលញ៉ាំ​​ញី​ឲ្យខ្លួនចាញ់ការប្រកួតបន្តបន្ទាប់ រហូតធ្វើឲ្យប្រជាប្រិយភាពធ្លាក់ ដុនដាបមួយរយៈធំ។ 

សេន ប៊ុនថេន​ ​ប៉ះ​ មាស ​សុខសោភា​ ​នៅ ​Prokout​

13-06-2016 01:51 PM 69

​អ្នក​ប្រដាល់រ​ន្ទះ​ជើង​ធ្ងន់​ ​សេន ប៊ុនថេន​ ​បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​លើគ​ណនី​ហ្វេស​ប៊ុករបស់​ខ្លួន​ជាមួយនឹ​ងតា​រាចម្រៀង​ ​មាស សុខសោភា នៅ​​ឯ​កន្លែង​ហាត់​ប្រាណ ​Prokout​ ​ក្បែរ​កោះពេជ្រ​។​

សែន រ៉ាឌី​ ​ថា​ ទោះ​គ្រួសារខ្លួន​ក្រ ក៏​មិន​លក់​ឧត្ដមគតិ​ដែរ​​

13-06-2016 02:17 PM 83

​សែន រ៉ាឌី​ ​បាន​ស្គាល់​បរាជ័យ​ជា​លើក​ទី​១២​ ​និង​ ​លើក​ទី​១​ក្នុង​អាជីព​ប្រដាល់​ដោយ​បាន​បោះប​ង់​ការ​ប្រកួតមុន​ចប់​៥​ទឹក ​ដោយ​ចាញ់​កីឡាករ​ជើង​ចាស់​ឆ្លង​ដែន​ពីប្រទេស​ថៃ ​ភុន សាវ៉ាត​ ​ក្នុង​ទឹក​ទី​៤ ​នៅ​​សង្វៀន​ទូរទស្សន៍​អប្សរា​ ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ​ទី​១២​ ​ខែ​មិថុនា​។

​ពេជ្រ សីហា​ ​មាន​ឱកាស​រក​បាន​មួយ​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​​៦​ខែ​

07-06-2016 02:58 PM 60

​អ្នក​ប្រដាល់​ពូកែ​កណ្ដាប់​ដៃ​ ​ពេជ្រ សីហា ​ឥឡូវ​នេះ​មាន​ប្រាក់​២៥០០​ដុល្លារ​អាមេរិក​ក្នុង​ដៃ​រួច​ស្រេច​ហើយ​ ​បន្ទាប់​ពី​ទទួល​បាន​កៅអី​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ខ្សែ​​ក្រវាត់​​គោ​ជល់​​នៅ​​​ស្ថានីយ​​ទូរទស្សន៍​ ​CNC ​​នា​ថ្ងៃ​ទី​១៨​ ​ខែ​មិថុនា​ ​ខាង​មុខ​។​ ​មាន​ន័យ​ថា​ ​សិស្ស​គុន​ក្លឹប​កង​ពលធំ​អន្តរាគមន៍​លេខ​២​នៃ​ក្រសួង​ការពារ​ជាតិ​យ៉ាង​ហោច​ក៏​បាន​ត្រឹម​លេខ​២​ដែរ​ ​តែ​​​ប្រសិន​​បើ​អាច​យក​ឈ្នះ​ ​រឿង សោភ័ណ្ឌ​ ​​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ ​ហើយ​បាន​ចំណាត់​ថ្នាក់​លេខ​១​ទៀត​នោះ​ ​គេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៥០០០​ដុល្លារ​អាមេរិក។​​

រឿង សោភ័ណ្ឌ​ ​ប្រា​ប់​ថា​ ​ដឹង​ចំណុច​ខ្សោយ​ពេជ្រ សីហា​ ​តែ........​

07-06-2016 10:01 AM 57

អ្នកលេងកណ្ដាប់ដៃធ្ងន់ រឿង សោភ័ណ្ឌ បានកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់៦៩គីឡូក្រាមនៅស្ថានីយទូរទស្សន៍ CNC ដោយផ្ដួលជើងខ្លាំងជង្គង់ និង កែង ឡុង សុភី ឲ្យសន្លប់ត្រឹមទឹកទី២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ទី០៤ ខែមិថុនា កន្លងទៅ។

ឡុង សុភី ​៖​​ ខ្ញុំ​ដូច​អត់​វិញ្ញាណ​ក្នុង​ខ្លួ​ន​តាំង​ពី​ពេល​ថ្វាយ​បង្គំ​គ្រូ​

05-06-2016 08:50 AM 59

​ឡុង សុភី​ ​បាន​របូត​កៅអី​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រ​កំពូល​អ្នក​ប្រដាល់​ជើង​ឯក​គោជល់​នៅ​សង្វៀន​ ​CNC​ ​ដោយ​សន្លប់​ក្រោម​​កណ្ដាប់​​ដៃ​​សិស្ស​​គុន​​ក្លឹប​​ម្កុដរាជ​​សីហ៍​ រឿ​ង សោភ័ណ្ឌ​ ​ក្នុង​ទឹក​ទី​២​ ​ជា​ហេតុធ្វើ​ឲ្យ​គេ​បាន​ត្រឹម​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយនឹ​ង​កីឡាករ​ឡាវ​ ​ធុសភុនស៍ សរសុម៉ាលី​ ​នៅ​ថ្ងៃ​​​ផ្ដាច់​ព្រ័ត្រ​​​។