KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

បន្ទាប់ពីចំណាយពេល៦សប្ដាហ៍នៅកូរ៉េ គ្រូតេក្វាន់ដូកម្ពុជា២រូបក្លាយជាគ្រូកម្រិតអន្តរជាតិ

05-11-2015 03:43 PM 28

លោក​ សំ សុខយី​ អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ និង​ជា​គ្រូ​បង្វឹក​តេក្វាដូ​ ព្រមទាំង​លោក​ ផន សុធា គ្រូ​តេ​​​ក្វាន់​ដូ​ប្រចាំ​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​ទទួល​​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​ការ៉ាតេដូ​កម្រិត​អន្តរជាតិ​។ បន្ទាប់ពី​ពួក​លោក​ទាំង​ពីរសិក្សាដោយជោគជ័យវគ្គ​ 2015 Global Taekwondo Master’s Training Program នៅសាធារណរដ្ឋកូរ៉េ ។

អ្នកខ្លាំងប៉ះអ្នកខ្លាំងនាការប្រកួតតេក្វាន់ដូពានឯកអគ្គរដ្ឋទូតកូរ៉េ

09-11-2015 04:27 PM 28

ការប្រកួតកីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានចាប់ផ្ដើមហើយនៅថ្ងៃទី៥វិច្ឆិកានេះ ។ អត្តពលិកតេក្វាន់ដូប្រមាណ ២០០​នាក់​បានចូលរួម។ អ្នកដែលអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវតែមានអាយុក្រោម១២ឆ្នាំ ក្រោម១៤ឆ្នាំ និង ក្រោម១៧ឆ្នាំ​ ហើយពួក​គេ​ត្រូវ​តែ​ជា​ជ័យលាភីដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២របស់ក្លឹប។ គឺថាពួកគេនឹងត្រូវជ្រើសរើសមកហាត់រួមគ្នានៅចុងសប្ដាហ៍ហើយក្នុងមួយខែ ឬ ៣ ខែ​ម្ដង​​ពួក​គេ​ត្រូវ​ប្រកួត​គ្នាដើម្បីរកអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ។។ ពោលគឺ ទាំង​ប្រភេទ​អាយុ និងការចម្រាញ់ខាងលើនេះ គឺ​ដើម្បីប​ត្រៀម​សម្រាប់​ឆ្នាំ​២០២៣​ដែល​​កម្ពុជា​ធ្វើ​ជា​ម្ខាស់ផ្ទះSEA Games។ នេះគឺការប្រកួតប្រភេទកីឡាតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation)របស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

អ្នកវ៉ៃក្នុងទ្រុងកម្ពុជាចេញទៅប្រកួតនៅថៃ

05-11-2015 03:46 PM 26

កីឡាករ​ប្រដាល់​ចម្រុះ​ (ប្រកួតក្នុងទ្រុង) កម្ពុជា​មួយ​រូប​គឺ​ ថៃ​ រិទ្ធី​ បាន​ចេញ​ដំណើរ​ទៅ​ទីក្រុងបាងកក​ប្រទេស​ថៃ​ហើយ​ ​​ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FMD នៅ​ទីនោះ។​លោក​ចាន់ រាជ គ្រូបង្វឹកMMA​ បាននិយាយថា​ រិទ្ធត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសស្វីស​ Jaroslav Jartim ក្នុង​ប្រភេទ​ទម្ងន់​៦៥​ Kg ។ អ្នក​ដឹក​នាំ​ដដែលនិយាយថាគេទៅវ៉ៃតែមួយប្រកួតទេ​ ទោះចាញ់ឬឈ្នះក៏ត្រឡប់មកស្រុកខ្មែរវិញដែរ ។ ហើយការប្រកួតនឹងធ្វើនៅថ្ងៃទី៣១តុលា ។

កីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ កំពុងប្រកួតរកជើងខ្លាំងប្រចាំឆ្នាំ២០១៥

05-11-2015 03:47 PM 26

អត្តពលិកកីឡាវ៉ូវីណាមជិត១០០នាក់ កំពុងតែប្រើប្រាស់នូវបច្ចេកទេស និងសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើការប្រកួតប្រជែងគ្នា ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជ្រើស​រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលានេះ។

អ្នកមុខអ្នកការប៉េតង់ខ្មែរ៖ ជើងឯកពិភពលោក កីឡាការិនី កែ ឡេង នឹងការពារតំណែងបានជោគជ័យ

05-11-2015 03:50 PM 33

ថ្លែងប្រាប់កីឡាឌែលី ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលានេះ លោកឌី បូរីម៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា និងជាប្រតិភូដឹកនាំ ក្រុម​ប៉តង់​កម្ពុជា​​ទៅ​កាន់​ប្រទេសថៃ លើកឡើងថា លោកមានជំនឿចិត្តទៅលើអ្នកស្រី កែ ឡេង ថា​នឹង​ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​លើក​នេះ​ម្ដង​ទៀត​ជាក់​ជា​មិន​ខាន។

តេក្វាន់ដូកម្ពុជា៖ អត្តពលិក៤រូបត្រៀមទៅប្រកួតជម្រុះកីឡាអូឡាំពិក

27-11-2015 05:23 PM 24

គ្រូបង្វឹកតេក្វាន់ដូរបស់កម្ពុជា លោក Choi Yong Sok បាន​ជ្រើស​រើស​កីឡាករ-កីឡាការិនី​៤រូប​ទៅ​ចូល​រួម​ប្រកួត​ជម្រុះ​រក​កៅអី​សម្រាប់កីឡាអូឡាំពិកនៅ RIO ប្រទេសប្រេស៊ីលឆ្នាំ២០១៦ ។កីឡាករតេក្វាន់ដូទាំង៤រូបនោះ រួមមានកីឡាការិនី​ ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី​ នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​លើ៦៧គីឡូក្រាម ។ កីឡាករនី សុវណ្ណារ័ត្នប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៨គីឡូក្រាម ។ កីឡាករប៉ាន់ ខេមរាប្រកួតក្នុងប្រភេទទម្ងន់៦៨គីឡូក្រាម និង កីឡាករ​បាន រិទ្ធី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។

ខេត្តកែប នឹងពង្រឹងសក្ដានុពលវិស័យកីឡាលើឆ្នេរខ្សាច់

27-11-2015 05:26 PM 27

បច្ចុប្បន្នប្រភេទកីឡានៅលើឆ្នេរខ្សាច់មិនទាន់មានភាពរីកដុះដាលនោះទេ ដោយសារវិស័យកីឡាមួយនេះ មិនមានទីលានប្រកួត និង​ទីលាន​ហ្វឹត​ហាត់​គ្រប់​គ្រា​ន់​។ ប៉ុន្តែនាពេលអនាគតតំបន់ឆ្នេរខ្សាច់ខេត្តកែបនឹងក្លាយជាទី ដែលពង្រឹងសក្ដានុពលកីឡាលើឆ្នេរខ្សាច់នេះ។

ប៉េតង់ពិភពលោក៖​ ម្ចាស់​ផ្ទះថៃមិនអនុញ្ញាតិឲ្យអត្តពលិកពីប្រទេសផ្សេងៗ​ហាត់​ក្នុង​ទីលាន​ត្រៀម​ប្រកួត​

05-11-2015 04:09 PM 38

ក្រុមយុវជនប៉េតង់ទាំង៤នាក់របស់កម្ពុជា បានធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ផ្នែក​យុវជន ឆ្នាំ២០១៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ។​ ការធ្វើដំណើរទៅចូលរួម មុន​ការ​ប្រកួត​ចាប់​ផ្តើម​រហូត​ដល់​៥​ថ្ងៃនេះ ត្រូវបានលោក អ៊ុក យ៉ារី ដែលជាគ្រូបង្វឹក ប្រាប់មុនធ្វើដំណើរថា៖«យើងចង់ឲ្យក្រុមយុវជនទាំង៤រូបរបស់យើង បាន​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​លើ​ទីលាន​នោះ មុនការប្រកួតចាប់ផ្តើម ដើម្បីឲ្យពួកគេស៊ាំនឹងទីលាន ក៏ដូចជាស៊ាំទៅនឹងការហូបចុក និងស្នាក់នៅ នៅទីនោះ ព្រោះទាំងខ្ញុំ និង​យុវជន​ទាំង៤​នេះ​មិន​ធ្លាប់​ចូលរួមការប្រកួតជើងឯកពិភពលោកដូចគ្នា»។​ ប៉ុន្តែទីលាន ដែលនឹងត្រូវធ្វើការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ផ្នែកយុវជននេះ មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះថៃ អនុញ្ញាតិឲ្យហាត់នោះទេ ហើយអត្តពលិកតំណាងឲ្យប្រទេសប្រហែល៣០ទៀត ក៏​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ហាត់​ក្នុង​ទីលាន​ត្រៀម​ប្រកួត​នោះ​ដូច​គ្នា។ នេះបើតាមការសរសេររ៉ាយរ៉ាប់របស់កញ្ញា May Ratana ដែលបានរួមដំណើរជាមួយក្រុមយុវជនប៉េតង់កម្ពុជាទៅចូលរួមក្នុងការប្រកួតនោះដែរ។

ប៉េតង់ចេញទៅប្រកួត និងការពារតំណែងជើងឯកពិភពលោកនៅថៃ

05-11-2015 04:09 PM 24

កីឡាករ​-កីឡាការិនី​ប៉េតង់​វ័យ​ក្មេង​កម្ពុជា​ បានចេញដំណើរទៅកាន់ប្រទេសថៃហើយកាលពីថ្ងៃទី២៥ ខែតុលា​ដើម្បី​ចូល​រួម​ប្រកួត​ជើង​ឯក​យុវជន​ពិភពលោក ។​កីឡាករ-កីឡាការិនីទាំង០៤រូប​ ដែលអមដំណើរដោយលោកអ៊ុក យ៉ារី គ្រូបង្វឹក និង លោកសូម៉ៃ សុខគា អគ្គលេខាធិការរង​សហព័ន្ធ​​ រួម​មាន៖ ​មួង ទិត្យម៉ាណែត ផាន់ ហាស់សិទ្ធទេវរាជ ទីវ រដ្ឋា និងកីឡាការិនីស្រៀង សុរ៉ាឃីម។

ជើងឯកវាយសីថ្នាក់ជាតិថ្ងៃនេះ បញ្ចប់២វិញ្ញាសា

08-12-2015 07:35 PM 27

ការ​ប្រកួត​កីឡា​វាយ​សី​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥​មក​ទល់​ថ្ងៃ​ទី​១៩​ ខែ​​តុលា​​​នេះ​ បាន​បញ្ចប់​២​វិញ្ញាសា​ហើយ​។​ វិញ្ញាសា​ដែល​​បញ្ចប់​​​នោះ​​គឺ​​ វាយ​ទោល​បុរស​អាយុ​ក្រោម​១៥​ឆ្នាំ​ក្រប​ខ័ណ្ឌ​ក-២​ ដែល​ចំណាត់​ថ្នាក់​លេខ​១ ​បាន​ទៅ​​កីឡាក​​រ រស់ សម្បត្តិ​ ក្លឹប​ត្រពាំង​ស្រែ​ ចំណាត់​ថ្នាក់​លេខ​២ ​ភិន សុវណ្ណ​ មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ និង​លេខ​៣ ម៉ៃ សំណាង មក​ពី​ខេត្ត​ស្វាយ​រៀង​។​ រីឯ វិញ្ញា​សា​វាយ​ទោល​បុរស​អាយុ​ក្រោម​១៤​ឆ្នាំ​ ចំណាត់​ថ្នាក់​លេខ​១  កីឡាករ​ម៉ែន​ សារ័ត្ន​ ក្លឹប​ខេត្ត​ព្រះ​សីហនុ​ លេខ២​ ភា​ សុផៃ​ ខេត្ត​ស្វាយរៀង​ និង​លេខ​៣​ ​អ៊ឹង​ ម៉េង​ឡេង​ មក​ពី​ខេត្ត​កំពង់​ឆ្នាំង​​។

១៥០នាក់ចុះឈ្មោះចូលរួមប្រកួតទ្រីយ៉ាត្លុងឆ្នាំនេះ

08-12-2015 07:40 PM 25

ការ​ប្រកួត​កីឡា​ទ្រីយ៉ា​ត្លុង​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ នឹងចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤​ ដល់​២៦​ ខែ​តុលា​ នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​។ឆ្នាំ​នេះ​សហព័ន្ធ​មិន​ត្រឹម​តែ​រៀប​ចំ​កា​រ​ប្រកួត​ទ្រី​យ៉ា​ត្លុង​ប៉ុណ្ណោះ​ទេ​ គឺ​មានទាំង​ Duathlon​​ និង​Aquathlon​ទៀត​ផង​​។

ក្លឹប-សមាគមចំនួនដប់មួយប្រជែងជើងឯកវាយសីថ្នាក់ជាតិឆ្នាំនេះ

08-12-2015 07:45 PM 30

ការ​ប្រកួត​កីឡា​វាយ​សី​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៥​ ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៥​ ខែតុលា​កន្លងទៅ​ មាន​១១​ក្លិប​-សមាគម​ មក​ពី​ខេត្តកំពង់ឆ្នាំង​-កំពង់ចាម​-ស្វាយ​រៀង​-ព្រះសីហនុ-ក្លឹបត្រពាំងស្រែ​-ក្លឹបមុនីឋាបនា​-ក្លឹបខេមរៈ​-ក្លឹបព្រះខ័នរាជ​-ក្លឹបទីចាត់ការ​បច្ចេកទេស​កងយោធពលខេមរភូមិន្ទ​-ក្លឹបកោះកុង​ និង​ក្លឹប​ពហុ​កីឡ​​​ដ្ឋាន​ជាតិ​។ សរុប​អត្តពលិក​ចំនួន​១៤៦​នាក់​ ក្នុង​នោះ​នារី​មាន​១៧​នាក់​។

National Games 2016 មានតែសហព័ន្ធដែលមានសក្ដានុពលប៉ុណ្ណោះ

08-12-2015 07:47 PM 27

សហព័ន្ធ​កីឡា​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រហូត​ដល់​ទៅជា​ង៤០​ ហើយ​មាន​តែ​២២​ប៉ុណ្ណោះ​ ដែល​ចំណុះ​​ឱ្យ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិ​កកម្ពុជា​ NOCC។ យ៉ាង​ណាសម្រាប់​​​ National​ Games​ 2016​ ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​បញ្ចូល​ប្រកួត​ប្រជែង​ គឺ​ជ្រើស​រើស​យក​ប្រភេទ​វិញ្ញាសា​ណា​ដែល​មាន​សក្ដា​នុពល​ប៉ុ​ណ្ណោះ។

កម្ពុជាសម្រេចយកថ្ងៃ៨សីហាជាទិវាកីឡាជាតិ

08-12-2015 07:48 PM 25

បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កីឡា​អាស៊ាន​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​សមាគ​មន៍​អាស៊ាន បានឯក​ភាពគ្នាថា នឹងបង្កើតថ្ងៃឈប់សម្រាកមួយទៀត នៅ​ថ្ងៃ​ទី​​៨​​សីហា។ ស្របតាមការស្រុះស្រួលគ្នាជាឯកច្ឆ័ន្ទ កម្ពុជាក៏បានជ្រើសរើសថ្ងៃនោះ ជាទិវាកីឡាជាតិដែរ។

កម្ពុជានឹងបញ្ជូនអត្តពលិកវាយសីទៅសិក្សារយៈពេលយូរនៅចិន

08-12-2015 08:02 PM 24

សហព័ន្ធកីឡាវាយសីកម្ពុជា ត្រៀបញ្ចូនកីឡាករវាយសីទៅដកស្រង់បទពិសោធនៅចិន។​ ការប្រុងប្រៀបខ្លួនបែបនេះ គឺដើម្បីប្រជែងយកមេដាយ​ នៅ National Games នាដើមឆ្នាំ២០១៦ និងដាក់ទិសដៅស៊ីហ្គេម២០២៣។