KD Logo
+855 16 757 168     samnob@keiladaily.com

Drogba ប្រកាស​ចូល​និវត្តន៍​ពីអាជីព​បាល់ទាត់​នៅ​ដំណាច់រដូវកាលនេះ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

តារា​បាល់ទាត់ឆ្នើមជើងចាស់ Didier Drogba បង្ហើបថា មានគម្រោងចូលនិវត្តន៍ពីអាជីពលើវាលស្មៅនៅដំណាច់រដូវកាល២០១៧/២០១៨ ខាង​មុខ​ក្នុង​វ័យ៤០ឆ្នាំ។


អតីត​តារា​ស៊ុតក្លិប Chelsea ដែល​ចុះហត្ថលេខាលេងឲ្យក្លិបនៅលីគទី២អាមេរិក Phoenix Rising កាលឆ្នាំមុន បានចំណាយពេលយ៉ាងច្រើនក្នុងអាជីព​នៅ​ក្រុមតោខៀវ ជា​ទីរូបគេរួមចំណែកឈ្នះជើងឯក​លីគ​កំពូល​អង់គ្លេស និង Champions League។

រដូវកាលចុងក្រោយរបស់ Drogba ចាប់ផ្ដើមដោយការ​លេងនៅផ្ទះក្លិប Orange County នៅថ្ងៃអាទិត្យ ទី១៨ មីនា។ Drogba ទាត់បញ្ចូលទី១០គ្រាប់​ក្នុងចំណោម១៤​ប្រកួត​នៅរដូវកាលដំបូងរបស់ខ្លួន។

Drogba ក៏ធ្លាប់លេងឲ្យក្លិបលីគកំពូលចិន Shanghai Shenhua ផងដែរ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters

ពាក្យទាក់ទង៖