KD Logo
+855 16 757 168     samnob@keiladaily.com

Coutinho ថា ជារឿងល្អ បើ Neymar ទៅ Barcelona វិញ​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe


ខ្សែបម្រើ​ប្រេស៊ីល Philippe Coutinho អះអាងថា ប្រសិនបើ Neymar ត្រឡប់ទៅ FC Barcelona សាជាថ្មី វា​នឹងក្លាយជារឿងដ៏ល្អមួយ។

អតីត​កីឡាករ Liverpool លើកឡើងថា មិត្តរួមជាតិរបស់គេម្នាក់នេះ មាន​សមត្ថភាពទាំងក្លិប និង ក្រុមជម្រើសជាតិ ដូច្នេះ​ ប្រសិនបើ​ការ​ត្រឡប់​របស់​ Neymar កើតឡើងមែន វា​គឺ​ជារឿងវិជ្ជមានសម្រាប់ក្លិប។

គួរដឹងដែរថា Neymar បាន​ផ្លាស់ទៅ Paris Saint Germain ក្នុងតម្លៃ២២២លានអឺរ៉ូ កាលដំណាច់ខែសីហា។ អតីតយុវជនក្លិប Santos រូបនេះ​កំពុង​មាន​បញ្ហាកជើង ហើយក៏លេចដំណឹងថារូបគេអាចនឹងផ្លាស់ទៅ Barcelona វិញ។

ថ្លែងទាក់ទងទៅនឹង​ជំនួបជាមួយ Chelsea ក្នុងជើងទី២ វគ្គ​១៦ក្រុម UEFA Champions League វិញ Coutinho អះអាងថា ជាការប្រកួតដ៏លំបាក​មួយ ព្រោះ​ Chelsea ជា​ក្រុមដ៏អស្ចារ្យ។ គេធ្លាប់លេងទល់នឹងក្រុមនេះពីមុនមក ហើយអ្វីដែល Barcelona ត្រូវធ្វើ គឺ​ព្យាយាមគ្រប់គ្រងបាល់តាំងដើម​ទី និង រកគ្រាប់ទីមួយឲ្យបានមុន។

ជើងទី១ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ នៅអង់គ្លេស ហើយជើងទី២នឹងធ្វើេឹឡើងនៅ Camp Nou នាថ្ងៃទី១៤ មីនា៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters

ពាក្យទាក់ទង៖