KD Logo
+855 16 757 168     samnob@keiladaily.com

Southampton បណ្ដេញអ្នកចាត់ការ ក្រោយ​ឈ្នះ​ម្ដងគត់ក្នុងចំណោម​១៧​ប្រកួត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  


Southampton បាន​សម្រេចបណ្ដេញអ្នកចាត់ការ Mauricio Pellegrino និង ជំនួយការ០២រូបទៀត ខណៈ​ក្លិប​កំពុងស្ថិត​នៅ​លើតំបន់កាត់ចោល​ត្រឹមមួយពិន្ទុ និង នៅសល់​៨​ប្រកួត​មុន​ចប់រដូវកាល Premier League។

ក្រុមរហស្សនាមព្រះម៉ែម៉ារី រកបាន​ជ័យជម្នះត្រឹមតែមួយលើកក្នុងចំណោមការប្រកួតលីគកំពូល​១៧​ដងចុងក្រោយ និង ចាញ់ Newcastle ៣​ទល់​នឹង០​ កាល​ថ្ងៃសៅរ៍។

បុរសជនជាតិអាហ្សង់ទីនរូបនេះត្រូវបានតែងតាំងនៅដើមរដូវកាលជំនួសអ្នកចាត់ការ​ជនជាតិបារាំង Claude Puel។

គេរំពឹងថា នឹងអាចរកបាន​អ្នកចាត់ការថ្មី មុនជំនួបជាមួយ Wigan ប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup នៅថ្ងៃអាទិត្យ ទី១៨ សប្ដាហ៍នេះ។

Southampton ស្ថិតក្នុងរដូវកាលទី៦របស់ខ្លួននៅ Premier League ហើយមិនដែលបញ្ចប់នៅលំដាប់ក្រោមលេខ១៤ទេ។ ពួកគេក៏ជាក្លិបទី៩រដូវកាល​នេះដែរដែលបានដកតំណែងអ្នកចាត់ការ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

ពាក្យទាក់ទង៖