KD Logo
+855 16 757 168     samnob@keiladaily.com

Carrick ថា ដល់វេលាត្រូវព្យួរស្បែកជើង​ហើយ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe


Michael Carrick បាន​ប្រកាស​ថា បានសម្រេចចិត្តចូលនិវត្តន៍នៅដំណាច់រដូវកាល២០១៧/២០១៨ នេះ ព្រោះយល់ថា រាង​កាយ​របស់ខ្លួន​មិនអំណោយ​ផល​ទៀត​ឡើយ។ 

ខ្សែបម្រើ​ស្នូល​ក្លិប Manchester United អះអាងថា មិនអាច​បន្តទៅមុខទៀតបានទេ ហើយគេទំនង​នឹងទទួលការងារ​ជាគ្រូបង្វឹក​មួយរូបនៅ Old Trafford។ 

កាលខែមករា លោក Jose Mourinho និយាយថា លោករីករាយ ប្រសិនបើ Carrick បន្ត​ជួយ​ក្លិប​ក្នុង​នាម​មិនមែនជាកីឡាករ។ 

រដូវកាលនេះ អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសខាងលើចូលលេងបានតែ៤ដងប៉ុណ្ណោះ ដោយសារចង្វាក់បេះដូងមិនល្អ។

Carrick បច្ចុប្បន្នវ័យ៣៦ឆ្នាំ និង ចូលលេងបាន៤៦៣ប្រកួតឲ្យបិសាចក្រហម តាំងផ្ទេរពី Tottenham Hotspur ក្នុងតម្លៃ១៨លានផោន នៅឆ្នាំ២០០៦ កាល​ឆ្នាំ២០០៦៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

ពាក្យទាក់ទង៖