KD Logo
+855 16 757 168     samnob@keiladaily.com

អ្នកចាំទី​ខ្មែរ​កាត់ថៃសញ្ជាតិបារាំង​របស់​ក្រោន​មិនទាន់​គិត​រឿងជាប់​ជម្រើសជាតិ​កម្ពុជា​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អ្នកចាំទីសញ្ជាតិបារាំងដើមកំណើតខ្មែរ Alexandre You របស់ភ្នំពេញក្រោនលើកឡើងថា ខ្លួនពុំទាន់ស្រមៃដល់ក្រុមជម្រើសជាតិនោះទេ ដ្បិតបច្ចុប្បន្នកំពុងផ្តោត និង ព្យាយាមលេងឱ្យបានល្អជាមួយភ្នំពេញក្រោន ហើយថាការជាប់ជម្រើសជាតិនៅថ្ងៃអនាគតនោះ អាចនឹងកើតឡើង ប្រសិនខ្លួនធ្វើបានល្អជាមួយក្លិប។ 


អតីតសមាជិកក្រុមជម្រើសជាតិបារាំងអាយុក្រោម១៤ឆ្នាំរូបនេះ រៀបរាប់ ៖ រឿងជម្រើសជាតិ គេធ្លាប់សួរខ្ញុំច្រើន ប៉ុន្តែខ្ញុំគិតថា និយាយរួមកីឡាករទាំងអស់ ដែលមានសញ្ជាតិខ្មែរ ចង់លេងហ្វឹកហាត់ឲ្យខ្លាំង ដើម្បីលេងឲ្យប្រទេសយើង ប៉ុន្តែដូចខ្ញុំប្រាប់សព្វថ្ងៃខ្ញុំព្យាយាមលេងល្អឲ្យភ្នំពេញក្រោន ហើយបន្ទាប់ខ្ញុំដឹងថាបើសិនជាយើង លេងល្អជាមួយភ្នំពេញ រឿងជម្រើសជាតិវាទៅខ្លួនឯង"។

អតីតយុវជនថ្នាលក្លិបលីគកំពូលបារាំង Toulouse ដដែលបន្ថែមថា ពុំបារម្ភចំពោះការអាជីពបាល់ទាត់នៅកម្ពុជាលើកដំបូងនោះទេ ដ្បិតបានព្យាយាមហ្វឹកហាត់ និង យល់ចិត្តគ្នាជាមួយមិត្តរួមក្រុមច្រើន ពិសេសអាចសម្របខ្លួននឹងស្ថានភាពរស់នៅបាន។

អ្នកចាំទីមាន​កំណើតនៅខេត្តកំពង់ចាម បន្ត ៖ "ខ្ញុំធ្វើម៉េច ខ្ញុំហ្វឹកហាត់ខ្លាំងដើម្បីមកដល់ថ្ងៃនេះ ខ្ញុំអត់សូវបារម្មណ៍ទេ ព្រោះអីមិត្តភក្តទាត់ជាមួយក្រុមខ្ញុំ ទុកចិត្តលើខ្ញុំច្រើន ខ្ញុំដូចជាមានភាពកក់ក្តៅ ហើយខ្ញុំតាំងចិត្តខ្លួនឯង"។

Alexandre You ផ្តើមប្រឡូកក្នុងបាល់ទាត់ដំបូង ជាយុវជនថ្នាល Toulouse តាំងពីអាយុក្រោម១៣ឆ្នាំ ដល់ក្រោម១៦ឆ្នាំ ជាទីដែលរូបគេធ្លាប់លេងជាមួយក្រុមយុវជនរបស់ក្លិបធំៗជាច្រើននៅ បារាំង និង អេស្ប៉ាញ ថែមទាំងធ្លាប់ជាប់ជម្រើសជាតិបារាំងអាយុក្រោម១៤ឆ្នាំផងដែរ។ ដោយឡែក កាលពីឆ្នាំ២០១៧កន្លងទៅ រូបគេបានទៅហ្វឹកហាត់ជាមួយក្លិបលីគកំពូលថៃ ឆុនបុរី មួយរយៈ មុនសម្រេចចូលរួមជាមួយភ្នំពេញក្រោនក្នុងរដូវកាល២០១៨នេះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN