KD Logo
+855 16 757 168     samnob@keiladaily.com

KMH CL បង្គ្រប់សប្ដាហ៍ទី១០ ពូល D ថ្ងៃអង្គារ នេះ

ការប្រកួតបាល់ទាត់ពានរង្វាន់ KMH Champions League មានចំនួន០២គូឈានទៅបញ្ចប់សប្ដាហ៍ទី១០ ប្រចាំពូល D នៅថ្ងៃអង្គារ ទី១៣ ខែមីនា នេះ។

សម្រាប់គូទី១ គឺជា​ការប៉ះគ្នារវាងយុវជនវត្តស្វាយជ្រំ និង Happy Football Cambodia Australia ដែលប្រព្រឹត្តទៅនៅម៉ោង៦ល្ងាច។ ចំណែកមួយគូទៀត គឺ​ពួកម៉ាកយូណាយធីត ត្រូវតាំងនឹងក្រុម KCC Paint-ISF FC នៅម៉ោង៨យប់។


យុវជនវត្តស្វាយជ្រំ ត្រូវការឈ្នះយ៉ាងចាំបាច់ដើម្បីថែរក្សាទីតាំងចំណាត់ថ្នាក់លេខ៤របស់ខ្លួន ឈោងយកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ជាក់ស្ដែង សម្រាប់ការប្រកួត៩លើកកន្លងមក ក្រុម​មានប្រភពពីខេត្តកណ្ដាល ឈ្នះ៤ដង និង ចាញ់៥ដង មាន​១២ពិន្ទុ។ និយាយពី HFCA វិញ ស្ថិត​នៅ​លំដាប់ទី៧ ដោយឈ្នះត្រឹម២ប្រកួតប៉ុណ្ណោះ និង ចាញ់ដល់ទៅ៧លើកមាន​៦ពិន្ទុក្នុងដៃ។

មួយគូទៀត គឺ KCC Paint-ISF FC ឯណោះនៅបាតតារាង ដោយឈ្នះតែមួយលើក ស្មើ២ដង និង ចាញ់៦ដង មាន​ត្រឹម៥ពិន្ទុ នៅពីក្រោមពួកម៉ាកយូណាយ​ធីតដែលមាន៧ពិន្ទុពីការឈ្នះ២ និង ស្មើ១ ចាញ់៦។


គួររំឭកថា កាលជើងទី១ យុវជនវត្តស្វាយជ្រំ ចាញ់​ HFCA ២ទល់នឹង១ ខណៈពួកម៉ាកយូណាយធីត និង KCC Paint-ISF FC ស្មើគ្នា២ទល់នឹង២៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ KMH Champions League

ពាក្យទាក់ទង៖
KMH