KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាករអាល្លឺម៉ង់របស់សៀមរាបអេហ្វស៊ីបានកូន​ប្រុសដំបូងជាមួយភរិយាខ្មែរ

ក្រុមបាល់ទាត់ស្ម័គ្រចិត្តសៀមរាបអេហ្វស៊ី បានទទួលដំណឹងរីករាយមួយដោយសមាជិកក្រុមមួយរូប គឺ Alex Kutt និង ភរិយាជាជនជាតិខ្មែរទទួល​បាន​ចំណងដៃកូន​ប្រុសដំបូង​រួម​គ្នា។



កូន​ប្រុសរបស់កីឡាករជនជាតិអាល្លឺម៉ង់រស់នៅលើទឹកដីប្រាសាទអង្គរវត្តរូបនេះបាន​ចាប់កំណើត​នៅម៉ោង១១ថ្ងៃត្រង់ ទី១២ មីនា នៅខេត្តសៀមរាប​ផ្ទាល់​តែម្ដង។

ទំព័រ Facebook ក្រុមសៀមរាបអេហ្វស៊ី ក៏បានផ្ញើសាជូនពរ​ដល់ក្រុមគួ្រសារសមាជិកខ្លួនរូបនេះផងដែរ។


គួរដឹងដែរថា Alex Kutt បានមករស់នៅប្រទេសកម្ពុជា បាន​ប្រមាណ៣ឆ្នាំមកហើយ និង ចូលរួមលេងបាល់ទាត់ឲ្យ​ក្រុមសៀមរាបអេហ្វស៊ី៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Alex Kutt

ពាក្យទាក់ទង៖