KD Logo
+855 16 757 168     samnob@keiladaily.com

Busquets បារម្ភពីសមត្ថភាពរៀងៗខ្លួនរបស់កីឡាករ Chelsea 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

Barcelona សម្លឹងទៅកាន់ការប្រកួត UEFA Champions League ជើងទី២ នៅកីឡដ្ឋាន Nou Camp ដោយទទួលភ្ញៀវ Chelsea នៅថ្ងៃពុធ ទី១៤ មីនា ក្រោយស្មើគ្នា១ទល់នឹង១ កាលខែមុន។

ក្រុមជើងឯកអង់គ្លេសទទួលលទ្ធផលមិនសូវល្អទេនៅឆ្នាំនេះ ហើយបច្ចុប្បន្នស្ថិតនៅក្រៅតំបន់កៅអី Champions League ដែលខុសពី Barcelona កំពុងពោរពេញដោយភាពខ្លាំង។


ក្រុមលោក Ernesto Valverde មិនទាន់ចាញ់ទាំងនៅលីគ និង Champions League រដូវកាលនេះ។

ខ្សែបម្រើ Sergio Busquests លើកឡើងថា គេបារម្ភពីសមត្ថភាពជាឯកជនរបស់កីឡាករ Chelsea និង ថា ក្រុមគេត្រូវតែការពារជាក្រុមដើម្បីបន្ថយសម្ពាធពីតោខៀវ។

លោក Valverde ក៏និយាយដែរថា Chelsea អាចស៊ុតបញ្ចូលទីក្រុមលោកបានគ្រប់ពេល និង បានចាត់ទុក Willian ថា ជាកីឡាករគ្រោះថ្នាក់បំផុតសម្រាប់ក្រុមលោក។

Chelsea បានទម្លាក់ FC Barcelona នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ២០១២ ឈានទៅក្រសោបជើងឯកឆ្នាំនោះតែម្ដង៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ express


ពាក្យទាក់ទង៖