KD Logo
+855 16 757 168     samnob@keiladaily.com

Muller ថា អ្នកគាំទ្រ Besiktas មិន​អាចស្រមៃដល់លទ្ធផល​ហួសក្ដីរំពឹង​បានទេ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

លោក Jupp Heynckes អ្នកចាត់ការ Bayern Munich មិនបានទម្លាយពីជម្រើស១១នាក់ដំបូងរបស់ខ្លួនឡើយសម្រាប់ជើងទី២ វគ្គ១៦ក្រុម UEFA Champions League ទល់នឹង Besiktas នៅថ្ងៃពុធ ទី១៤ មីនា នេះ។


គ្រូបង្វឹកក្រុមជើងឯក Bundesliga អះអាងថា លោកជឿជាក់លើកីឡាករទាំងអស់របស់លោកស្មើៗគ្នា។ ពុំមានកីឡាករ១១នាក់ដំបូងត្រូវបានបង្ហាញហើយ។ វាអាចមានការផ្លាស់ប្ដូរអាស្រ័យលើស្ថានភាពគូប្រជែង។

ចំណែកខ្សែប្រយុទ្ធ Thomas Muller លើកឡើងថា នៅតែបន្តប្រព័ន្ធសម្រុកទោះបីជាឈ្នះច្រើនគ្រាប់រួចទៅហើយនៅជើងទី១ ព្រោះមិនចង់បណ្ដោយឲ្យអ្នកគាំទ្រ Besiktas គិតថា រឿងមិននឹកស្មានអាចកើតឡើងឡើយ។

កាលជើងទី១នៅអាល្លឺម៉ង់ Bayern Munich បានយកឈ្នះ Besiktas ដោយលទ្ធផល៥ទល់នឹង០៕ 

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ cnn

ពាក្យទាក់ទង៖