KD Logo
+855 16 757 168     samnob@keiladaily.com

Willian ថា Chelsea ត្រូវតែផ្ដោតប្រយ័ត្នគ្រប់ពេលចំពោះ Messi 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ខ្សែបម្រើ Willian របស់ FC Barcelona ប្រាប់អ្នកសារព័ត៌មានថា សមាជិកគ្រប់រូបត្រូវផ្ដោតយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះ Lionel Messi និង ប្រយ័ត្នចំពោះការលេងជាក្រុមរបស់ Barcelona។


កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះអះអាងថា ដឹងច្បាស់ពីគុណភាព Messi និង កីឡាករទាំងមូលរបស់ Barcelona ហើយការយកចិត្តទុកដាក់ខ្លាំងចំពោះ Messi ដោយសារតែគេជាកំពូលកីឡាករដ៏អស្ចារ្យ។

Willian បន្ថែមថា គេមកកាន់ក្រុង Barcelona ដោយធ្វើតាមប្រព័ន្ធលេងដដែល ហើយថា Barcelona គឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់។

គួរដឹងដែរថា កាលជើងទី១វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នៅ Stamford Bridge កាលខែកុម្ភៈ Lionel Messi បានស៊ុតតាមស្មើ Chelsea ដែលធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល១ទល់នឹង១។

ពាក្យទាក់ទង៖