+855 16 757 168     samnob@keiladaily.com
KD Logo

FA Cup ជាពានតែមួយគត់ដែល JM សល់ក្ដីសង្ឃឹម ក្រោយចាយអស់៣៥០លានអឺរ៉ូ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ពេលនេះ FA Cup ជាពានតែមួយគត់ដែលលោក Jose Mourinho សល់ក្ដីសង្ឃឹមក្នុងការស្វែងរកសម្រាប់ក្រុម Manchester United ក្នុងរដូវកាល២០១៧-១៨នេះ បន្ទាប់ពីខ្ទាតចេញពី UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Sevilla នៅ Old Trafford យប់ថ្ងៃអង្ការទី១៣ខែមីនា។

Man Utd បានត្រលប់ចូលពានក្លិបអាជីពទ្វីបអឺរ៉ុបលំដាប់កំពូលនេះវិញតាមរយៈការលើកពាន Europa League រដូវកាលមុន ខណៈពួកគេបានចាយអស់៣៥០លានអឺរ៉ូក្នុងទីផ្សារផ្ទេរកីឡាករ២រដូវកាលចុងក្រោយនេះតាំងពីលោក Mourinho ចូលដឹកនាំ។

Paul Pogba (១០៥លានអឺរ៉ូ), Henrikh Mkhitaryan (៤២លានអឺរ៉ូ តែទៅ Arsenal បាត់ហើយដោយប្ដូរជាមួយ Sanchez ក្នុងខែមករា), Eric Bailly (៣៨លានអឺរ៉ូ), Romelu Lukaku (៨៤.៧លានអឺរ៉ូ), Nemanja Matic (៤៤.៧លានអឺរ៉ូ) និង Victor Lindelof (៣៥លានអឺរ៉ូ) ខណៈ Zlatan Ibrahimovic មកចូលរួមពី PSG ដោយគ្មានតម្លៃផ្ទេរ សុទ្ធតែជាកីឡាករដែលលោក Mourinho នាំមក Old Trafford។

ប៉ុន្តែក្នុងរដូវកាលទី២នៃការដឹកនាំក្រុមបិសាចក្រហម លោក Mourinho ក្រៅពីធ្លាក់ពី Champions League ត្រឹម​វគ្គ​១/៨ គឺ​​លោក​កំពុងនៅពីក្រោមក្រុមលោក Pep Guardiola: Manchester City ១៦ពិន្ទុក្នុងក្របខ័ណ្ឌ Premier League ស្របពេលការប្រកួតនៅសល់តែ៨ដងទៀតប៉ុណ្ណោះ។ ពាន Carabao Cup ក៏ត្រូវបាន Man City លើករួចហើយដែរ។

សម្រាប់ពាន FA Cup ក្រុមបិសាចក្រហមកំពុងស្ថិតក្នុងចំណោម៨ក្រុមចុងក្រោយ ដោយប៉ះ Brighton & Hove Albion នៅថ្ងៃសៅរ៍ទី១៧ខែមីនាឆ្នាំ២០១៨៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca

ពាក្យទាក់ទង៖