KD Logo
+855 16 757 168     samnob@keiladaily.com

ឪពុក Neymar ថាកូនរបស់ខ្លួនមានអនាគតនៅ PSG

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ពាក្យចចាមអារ៉ាមមួយរយៈចុងក្រោយនេះបានលើកឡើងថា Neymar កំពុងពិចារណាអំពីអនាគតរបស់ខ្លួននៅក្រៅប្រទេសបារាំង ប៉ុន្តែឪពុករបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះបានអះអាងថារូបគេមានអនាគតនៅ Paris St Germain។

តារាជម្រើសជាតិប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះកំពុងស្ថិតនៅប្រទេសកំណើតខណៈកំពុងព្យាបាលរបួសប្រអប់ជើង ហើយប្រធានក្លិប PSG លោក Nasser Al Khelaifi បានធ្វើដំណើរទៅសួរសុខទុក្ខនិងជួបជាមួយគ្រួសាររបស់ Neymar កាលពីថ្ងៃអង្គារទី១៣ខែមីនាឆ្នាំ២០១៨។

អំឡុងពេលជួបគ្នានោះ ឪពុក Neymar និយាយថា៖ “Neymar មានអនាគតនៅ PSG និងមានកាដូមួយនៅ PSG”៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Marca

ពាក្យទាក់ទង៖