KD Logo
+855 16 757 168     samnob@keiladaily.com

លីគកំពូលវៀតណាមបំបែកឯតទគ្គកម្មអ្នកទស្សនាផ្ទាល់នៅថ្ងៃបើករដូវកាលថ្មី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ការប្រកួតបើកឆាករដូវកាលថ្មីនៃលីគកំពូលវៀតណាម V-League 1 កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៨ គឺជាថ្ងៃកំណត់ត្រាដោយមានអ្នកចូលទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រលីគ។

យោងតាមគណៈកម្មការរៀបចំការប្រកួត ចំនួនទស្សនិកជនសរុបដែលចូលទស្សនាផ្ទាល់ក្នុងសប្ដាហ៍ទី១នៅ៥កីឡដ្ឋានផ្សេងគ្នានោះ មានចំនួន៦០,០០០នាក់។ គិតជាមធ្យមគឺ១២,០០០នាក់ក្នុងមួយប្រកួត ដែលជាឯតទគ្គកម្មថ្មី ច្រើនជាងឯតទគ្គកម្មចាស់១០,០៧១នាក់ជាមធ្យមក្នុងមួយប្រកួតក្នុងរដូវកាល២០១៦។

កីឡដ្ឋានដែលមានទស្សនិកជនច្រើនជាងគេកាលពីចុងសប្ដាហ៍កន្លងទៅ គឺកីឡដ្ឋាន Thien Truong របស់ក្លិបទើបឡើងមកពីលីគទី២ Nam Dinh FC ដោយមានទស្សនិកជន២២,០០០នាក់ចូលគាំទ្រក្រុមម្ចាស់ផ្ទះទល់នឹង Can Tho។ ក្លិប Nam Dinh បានធ្លាក់ទៅលីគទី២វៀតណាមអស់រយៈពេល៨ឆ្នាំមុនត្រលប់មកលីគកំពូលវិញក្នុងរដូវកាល២០១៨នេះ។

កំណើននៃអ្នកទស្សនាផ្ទាល់នៅ V-League 1 រួម​ចំណែក​ធំ​ដោយ​ឥទ្ធិពលនៃជោគជ័យរបស់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ AFC U23 Championship ក្នុងខែមករាឆ្នាំ២០១៨ ហើយនាំការជឿជាក់ពីសំណាក់អ្នកគាំទ្រក្នុងប្រទេសមកកាន់បាល់ទាត់វៀតណាមវិញ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ FT

ពាក្យទាក់ទង៖