KD Logo
+855 16 757 168     samnob@keiladaily.com

KMH CL ៖ ធ្លាប់ឈ្នះ​ប៊ីចេងមែន តែ​ HPL ថា មិន​ហ៊ាន​មើលស្រាល

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ទោះ​ធ្លាប់ឈ្នះ​គ្រួសារប៊ីចេង ៣ទល់នឹង១ នៅជើងទី១ វគ្គចែកពូល KMH Champions League លោក ប៊ិន ឧត្តម សមាជិក​ក្រុម​ HPL FC អះអាងថា មិនមើលស្រាលគូប្រជែងនេះឡើយ តែនៅតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។


ខ្សែបម្រើក្រុមកំពូល​តារាងពូល A ថ្លែងបែបនេះខណៈក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងការប្រកួតជើងទី២ នៅថ្ងៃពុធ ទី១៤ មីនា វេលាម៉ោង​៦ល្ងាច។

កីឡាករ ប៊ិន ឧត្តម ឲ្យដឹងបែបនេះ ៖ "សម្រាប់​ក្រុមខ្ញុំ យើងមិនអាចវាយតម្លៃថាក្រុមគេ​ ខ្សោយរឺខ្លាំងបានទេ​ អ្វីដែលសំខាន់សម្រាប់​យើងនោះ មានតែការ​ខំប្រឹងឲ្យអស់ពីសមត្ថភាពតែប៉ុណ្ណោះ ហើយយើងពិបាកនឹងថាដែរ​ ខ្លាចតែសមាជិកក្រុម​ខ្ញុំ​ ខ្លះរវល់ការងារ​ ខ្លះរបួស"។


ប៊ិន ឧត្តម (លេខ១៣)

គួរដឹងដែរថា​ HPL បច្ចុប្បន្នស្ថិតនៅលំដាប់ទី១ ប្រចាំពូល A មាន​២២ពិន្ទុពីលើក្រុមលេខ៣គ្រួសារប៊ីចេង មួយពិន្ទុប៉ុណ្ណោះ។

សម្រាប់ថ្ងៃពុធ ដដែលនេះ Down Town Sport ក្រុមលេខ២ពូល A ត្រូវជួប Daun Penh FC ដែលកំពុងស្ថិតនៅលំដាប់ទី៦ នៅម៉ោង៨យប់៕



អត្ថបទ​ ៖ អភ័យវង្ស
រូបភាព ៖ KMH
 


 

ពាក្យទាក់ទង៖
KMH