KD Logo
+855 16 757 168     samnob@keiladaily.com

អ្នកចាំទី អ៊ុំ សេរីរ័ត្ន ត្រូវចោរ​លួច​គ្រឿងអលង្ការអស់៣០០០ដុល្លារ

ខ្សែក, ចិញ្ចៀន និង ខ្សែ​ដៃមួយចំនួន​របស់​អ្នកចាំទី អ៊ុំ សេរីរ័ត្ន ត្រូវបាន​ចោរ​លួច​អស់​កាល​ថ្ងៃ​សុក្រ ទី០៦ មេសា ក្នុងបន្ទប់​ស្នាក់នៅរបស់​ខ្លួននា​កីឡដ្ឋាន​ស្តាត​ចាស់​។ 


អ្នកចាំទី​ក្លិបក្រសួងការពារជាតិរូបនេះមិនច្បាស់​ថាបាត់អំឡុងម៉ោង​ប៉ុន្មាន​ទេ គ្រាន់តែដឹងថា រូបគេ​បាន​ទុក​របស់មាន​តម្លៃ​ទាំងនេះ​ក្នុងបន្ទប់ ហើយ​ចូល​ទៅមុជទឹក។ 

អ៊ុំ សេរីរ័ត្ន ឲ្យដឹងបែបនេះ ៖ "មិនច្បាស់ថាម៉ោងប៉ុន្មានដែរ បើមិនថ្ងៃត្រង់ ឬ ល្ងាច​ ពេលខ្ញុំ​មកពីហាត់វិញ ខ្ញុំ​ចូល​ទៅមុជទឹក​មិន​បាន​ចាក់សោរ​ទ្វារ"។

ប្អូន​ប្រុសអ្នកចាំទី អ៊ុំ វិចិត្រ រូបនេះ​បញ្ជាក់ថា ទាំងខ្សែដៃ, ខ្សែក និង ចិញ្ចៀនសរុបទាំងអស់​ប្រមាណ​៣០០០ដុល្លារអាមេរិក៕

អត្ថបទ ៖ អភ័យវង្ស