KD Logo
+855 16 757 168     samnob@keiladaily.com

ឃួន ឡាបូរ៉ាវី និយាយ​ពី​ការហ្វឹកហាត់​នៅ​ក្លិប Ratchaburi

ឃួន ឡាបូរ៉ាវី លើកឡើងថា កីឡាករ​នៅ​ក្លិប Ratchaburi Mitr Phol របស់ថៃ មាន​កម្រិត​សមត្ថភាព​ និង ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធល្អ​ជាង​កម្ពុជា។ 


ខ្សែប្រយុទ្ធក្លិបបឹងកេត ឲ្យដឹងដែរថា ការហ្វឹកហាត់​នៅ​ទីនោះ​ក៏​មិនខុសពី​ក្នុង​ស្រុកប៉ុន្មានទេ តែថា មាន​ភាព​លំបាកខ្លះៗ​ជុំវិញទំនាក់ទំនងលើភាសា ដ្បិតកីឡាករថៃមួយចំនួន​មិន​សូវប្រើប្រាស់អង់គ្លេស។


សមាជិកក្រុម​ជម្រើសជាតិ​កម្ពុជាថ្លែងបែបនេះក្រោយវិលពី​ហ្វឹកហាត់​នៅ​ក្លិប​នៃលីគ​កំពូលថៃខាងលើរយៈពេល០៣ថ្ងៃ និង បាន​វិលត្រឡប់​មកកម្ពុជាវិញកាលថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន​៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ RMP FC

ពាក្យទាក់ទង៖