KD Logo
+855 16 757 168     samnob@keiladaily.com

អ្នកចាត់ការ Everton សរសើរ Rooney ពេលក្រុមស្មើនៅផ្ទះ Swansea យប់មិញ

អ្នកចាត់ការ Everton លោក Sam Allardyce បានសរសើរទម្រង់លេងជាខ្សែបម្រើរបស់ Wayne Rooney ខណៈពួកគេទទួលបាន១ពិន្ទុនៅផ្ទះ Swansea យប់ថ្ងៃសៅរ៍ទី១៤ខែមេសាឆ្នាំ២០១៨។

Swansea បានត្រួតត្រាការគ្រប់គ្រងបាល់តាំងពីពេលចាប់ផ្ដើម ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងដោយ Kyle Naughton ធ្វើឱ្យ Everton នាំមុខក្នុងនាទី៤៣។ Swansea នៅតែរក្សាការត្រួតត្រា ហើយការដាក់សម្ពាធរបស់គេហុចផលនៅនាទី៧១នៅពេល Jordan Ayew ស៊ុតយ៉ាងត្រជាក់ចិត្តដើម្បីតាមស្មើ។

នៅក្រោយការប្រកួត លោក Allardyce និយាយថា៖ “Wayne បានស៊ុតតែ១ជើងប៉ុណ្ណោះ ប៉ុន្តែការរួមចំណែករបស់គាត់ក្នុងការគ្រប់គ្រងបាល់ធ្វើឱ្យយើងធ្វើចលនាទៅមុខបានប្រសើរជាងខ្សែបម្រើដទៃទៀតរបស់យើង ហើយខ្ញុំសោមនស្សចំពោះគាត់។ ខ្ញុំសោមនស្សចំពោះការប្រឹងប្រែងរបស់គ្រប់គ្នា ប៉ុន្តែខ្ញុំគិតថាទម្រង់លេងរបស់គ្រប់គ្នាអាចប្រសើរជាងនេះ។ ខាងការពារវិញយើងធ្វើបានល្អណាស់នៅថ្ងៃនេះ”។

សូមរំឭកថា អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៣២ឆ្នាំខាងលើបានប្រតិកម្មដោយកំហឹងនៅពេលត្រូវបានប្ដូរចេញនៅដើមតង់ទី២នៃការប្រកួតស្មើ០-០ជាមួយ Liverpool កាលពីថ្ងៃទី៧ខែមេសា៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖