+855 16 757 168     samnob@keiladaily.com
KD Logo

Pep ថានឹងយកពេលលេងកូនហ្គោលវិញជាជាងមើល Man Utd លេង ព្រោះគិតថា...

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អ្នកចាត់ការ Man City លោក Pep Guardiola នឹងយកពេលលេងវាយកូនហ្គោលជាជាងមើលការប្រកួតរបស់ Man Utd ទល់នឹង West Brom ម៉ោង១០យប់(ម៉ោង៤រសៀលនៅអង់គ្លេស) ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨នេះ ទោះបីដឹងថាក្រុមរបស់ខ្លួនអាចលើកពានយប់នេះក៏ដោយ។

Man City ដែលបានផ្ដួល Tottenham ៣-១យប់មិញ នឹងក្លាយជាជើងឯក Premier League ជាផ្លូវការ បើសិន Man Utd ចាញ់នៅ Old Trafford យប់នេះ។

តែលោក Pep និយាយថា៖ “ពិន្ទុដែលខ្ញុំចង់ដឹងគឺ bogey ឬ birdie (ពិន្ទុវាយកូនហ្គោល)។ ខ្ញុំគិតថា United នឹងឈ្នះ។ យើងពឹងលើខ្លួនឯង(ដើម្បីលើកពាន)​។ រឿង​សំខាន់​គឺ​ការ​មាន​ឱកាស​ឈ្នះ​ពាន​នៅ​ផ្ទះ​។ ខ្ញុំ​សោមនស្ស​ដែលមាន​ឱកាស​ឈ្នះ​ពាន​នៅ​ពីមុខ​អ្នក​គាំទ្រ​របស់​យើង”។

សូមបញ្ជាក់ថា Man City កំពុងនាំមុខ១៦ពិន្ទុលើក្រុមលេខ២ Man Utd ដែលនៅសល់៦ប្រកួតក្នុងដៃ ខណៈ Man City សល់៥។ បើសិនក្រុមលោក Jose Mourinho ផ្ដួល West Brom ពួកគេនៅត្រូវផ្ដួល Bournemouth នៅថ្ងៃពុធសប្ដាហ៍ក្រោយទៀត ដើម្បីពន្យារពេលលើកពានរបស់ Man City ដែល​នឹង​ប៉ះ Swansea នៅ​ថ្ងៃ​ទី​២២​ខែ​មេសា​៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖