+855 16 757 168     samnob@keiladaily.com
KD Logo

Man City ឈ្នះជើងឯក Premier League ជាផ្លូវការក្រោយ Man Utd ចាញ់ WBA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ក្រុមមេឃខៀវ Manchester City ឈ្នះជើងឯក Premier League រដូវកាល២០១៧-១៨ជាផ្លូវការ បន្ទាប់ពី Manchester United ចាញ់ West Brom ក្នុងផ្ទះខ្លួនឯង០-១ យប់ថ្ងៃអាទិត្យទី១៥ខែមេសា។

ក្រុមលេខ២ Man Utd ពេលនេះនៅពីក្រោមក្រុមលោក Pep Guardiola ១៦ពិន្ទុ ខណៈ Premier League នៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ។

នេះជាជើងឯក Premier League ទី៣របស់ Man City ក្នុងពេល៧រដូវកាលចុងក្រោយ និងជាការឈ្នះលើកទី៥ក្នុងប្រវត្តិសាស្ត្រ១២៣ឆ្នាំរបស់ក្លិបនេះ ក៏ដូចជាជើងឯកទី២របស់លោក Pep Guardiola ក្នុងការដឹកនាំរដូវកាលទី២នៅអង់គ្លេសនេះ បន្ទាប់ពីពាន Carabao Cup។

Man City បានត្រួតត្រាលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយស៊ុតចូលគូបដិបក្ខ៩៣គ្រាប់ និងបរាជ័យតែ២ប្រកួតប៉ុណ្ណោះ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖