KD Logo
+855 16 757 168     samnob@keiladaily.com

PSG លត់ Monaco ៧-១ ដណ្ដើមយកជើងឯក Ligue 1 បានសម្រេច

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

Paris St Germain ដណ្ដើមយកជើងឯក Ligue 1 បានមកវិញហើយ ក្រោយឈ្នះយ៉ាងត្រចះត្រចង់លើក្រុមការពារជើងឯក Monaco ដល់ទៅ៧-១នៅ Parc des Princes យប់ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨។

ទម្រង់លេងដ៏សាហាវរបស់ PSG បានផ្ដល់ឱ្យក្លិបដែលវិនិយោគដោយកាតារ នាំមុខ១៧ពិន្ទុនៅកំពូលតារាង ស្របពេលការប្រកួតនៅសល់តែ៥ដងទៀតនឹងចប់រដូវកាល២០១៧-១៨។

Giovani lo Celso និង Angel di Maria រកបានម្នាក់២គ្រាប់ ខណៈ Edinson Cavani និង Julian Draxler រកបានម្នាក់១គ្រាប់ ចំណែកមួយគ្រាប់ទៀតបានមកពីបាល់ចូលទីខ្លួនឯងដោយ Radamel Falcao។ Rony Lopes ជាអ្នកស៊ុតគ្រាប់តែ១គត់សម្រាប់ Monaco បន្ទាប់ពី PSG នាំមុខ៤គ្រាប់។

ខែមុន PSG ក៏បានផ្ដួល Monaco ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ French League Cup ផងដែរ។

សូមរំឭកថា Monaco គ្រងជើងឯកលីគកំពូលបារាំងជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំក្នុងរដូវកាល២០១៦-១៧ បានមកពីការដឹកនាំទ័ពស្រួចដោយ Falcao ដែលឡើងជើងជាថ្មី និងការរះឡើងនៃតារាវ័យក្មេង Kylian Mbappe។

Falcao បន្តនៅ Monaco ដដែល ប៉ុន្តែ Mbappe ទៅ PSG, Benjamin Mendy និង Bernardo Silva ទៅ Man City ចំណែក Tiemoue Bakayoko ទៅ Chelsea៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖