+855 16 757 168     samnob@keiladaily.com
KD Logo

Mourinho ថាកីឡាករ Man Utd ជា«អ្នកជំនាញខាងភាពស្មុគស្មាញ»

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អ្នកចាត់ការ Man Utd លោក Jose Mourinho និយាយថាកីឡាកររបស់លោកជាអ្នកជំនាញខាងភាពស្មុគស្មាញ បន្ទាប់ពីក្រុមបិសាចក្រហមចាញ់ West Brom ០-១ នៅ Old Trafford យប់ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨ តាមរយៈគ្រាប់តែតរបស់ Jay Rodriguez ក្នុងនាទី៧៣ពីការលើកបាល់ចេញពីជ្រុងដោយ Chris Brunt។

ឱកាសល្អបំផុតរបស់ Man Utd យប់មិញគឺការតែតរបស់ Romelu Lukaku ប៉ុន្តែត្រូវបានសង្គ្រោះយ៉ាងអស្ចារ្យពីអតីតអ្នកចាំទីបិសាចក្រហម Ben Foster ដែលជាប់ជា Man of the Match នៅក្រោយការប្រកួត។

បរាជ័យនេះបានផ្ដល់ជើងឯក Premier League ទៅឱ្យ Man City ជាផ្លូវការទាំងនៅសល់៥ប្រកួតទៀត ដ្បិតពេលនេះក្រុមលោក Pep Guardiola កំពុងនាំមុខ១៦ពិន្ទុ។

លោក Mourinho និយាយនៅក្រោយការប្រកួតថា៖ “វាជាប្រតិកម្មអាក្រក់មួយបន្ទាប់ពីជ័យជម្នះលើ Man City។ យើងលេងបាល់ទាត់ស្មុគស្មាញ។ កីឡាករខ្លះគិតថាវាជាបាល់ទាត់បែបបង្ហាញស្ទីល។ យើងជាក្រុមមួយដែលស្មុគស្មាញ ហើយបណ្ដោយឱ្យពួកគេ(West Brom)មានអារម្មណ៍ងាយស្រួល។ គ្រប់យ៉ាងគឺយឺត, កីឡាករនៅចាំបង្ហាញស្ទីលមួយសិន, ញាក់មួយសិន, បែរមួយសិន (មុនបញ្ជូនបាល់)។ ការលេងគ្មានភាពរលូនរស់រវើកសោះ”។

សូមបញ្ជាក់ថា West Brom ចាញ់តែ១លើកគត់ក្នុងការធ្វើដំណើរទៅប្រកួតនៅ Old Trafford ៥លើកចុងក្រោយ (ឈ្នះ៣ដង ស្មើ១ដង)។

ហើយនេះជាលើកទី២ក្នុងប្រវត្តិសាស្ត្រ Premier League ដែល Man Utd ប្រកួតចាញ់ក្រុមបាតតារាងនៅក្នុងផ្ទះរបស់ខ្លួនឯង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖