+855 16 757 168     samnob@keiladaily.com
KD Logo

Isco ស៊ុតហ៊្វ្រីឃីកចូលក្លិបចាស់យ៉ាងស្អាតតែមិនអបអរ ខណៈ Real ផ្ដួល Malaga

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

Real Madrid ឡើងមកលេខរៀងទី៣ក្នុងតារាង La Liga សប្ដាហ៍ទី៣២ បន្ទាប់ពីផ្ដួលម្ចាស់ផ្ទះ Malaga ២-១ យប់ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨។

ក្នុងការប្រកួតយប់មិញ លោក Zinedine Zidane បានសម្រាកកីឡាករសំខាន់មួយចំនួនរួមទាំង Cristiano Ronaldo និង Gareth Bale បន្ទាប់ពីឈ្នះ Juventus ៤-៣ ក្នុងជើងទី២វគ្គ១/៤ពាន Champions League។

Isco ស៊ុតហ៊្វ្រីឃីកល្អឥតខ្ចោះដើម្បីបើកការនាំមុខក្នុងនាទី២៩ មុនបញ្ជូនបាល់ឱ្យ Casemiro ថែមគ្រាប់ទី២ក្នុងនាទី៦៣។ Diego Rolan ជាអ្នកស៊ុតគ្រាប់លួងចិត្តក្នុងនាទី៩០+៣សម្រាប់ម្ចាស់ផ្ទះ។

Malaga ដែលស្គាល់ជាតិឈ្នះតែ៤លើកគត់ក្នុងលីគរដូវកាលនេះ កំពុងឈរលេខរៀងទី២០ និងនៅក្រោមតំបន់សុវត្ថិភាព១៤ពិន្ទុ ខណៈការប្រកួតសល់តែ៦លើកទៀត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖