KD Logo
+855 16 757 168     samnob@keiladaily.com

PSV ផ្ដួល Ajax យកជើងឯកលីគកំពូលហុល្លង់លើកទី២៤

ក្រុម PSV Eindhoven បានឈ្នះជើងឯក Eredivisie រដូវកាល២០១៧-១៨ បន្ទាប់ពីផ្ដួលគូប្រជែងក្បែរក្លៀកបំផុត Ajax ដែលសល់គ្នាតែ៩នាក់ក្នុងជំនួបក្ដៅគគុកនៅយប់ថ្ងៃអាទិត្យទី១៥ខែមេសា។

PSG ឈ្នះ៣-០ បានមកពីគ្រាប់បាល់របស់ Gaston Pereiro ក្នុងនាទី២៣, Luuk De Jong ក្នុងនាទី៣៨ និង Steven Bergwijn ក្នុងនាទី៥៤។ នៅតង់ទី២ Nicolas Tagliafico របស់ Ajax រងពិន័យកាតលឿងលើកទី២ក្នុងនាទី៨០ ហើយ៣នាទីបន្ទាប់ Siem de Jong ដែលជាបងបង្កើតរបស់ Luuk នៃក្រុម PSV រងពិន័យកាតក្រហមម្នាក់ទៀត។

សូមបញ្ជាក់ថា PSV បង្វឹកដោយលោក Phillip Cocu បានឈ្នះជើងឯកលីគកំពូលហុល្លង់៣ដងក្នុង៤រដូវកាលចុងក្រោយ។ Feyenoord ជាក្រុមដែលបង្អាក់ការឈ្នះជើងឯករបស់ PSV រដូវកាលមុន ពេលនេះកំពុងឈរលេខរៀងទី៤ ខណៈការប្រកួតនៅសល់៣លើកទៀត៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖