KD Logo
+855 16 757 168     samnob@keiladaily.com

Torres ស៊ុតគ្រាប់ទី១០០នៅ La Liga ពេល ATM ផ្ដួល Levante រក្សាគម្លាតលើ Real

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ Fernando Torres រកបានគ្រាប់បាល់ទី១០០ក្នុងក្របខ័ណ្ឌ La Liga នៅពេល Atletico Madrid ស៊ី Levante ៣-០ យប់ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨។

អតីតសមាជិក Liverpool, Chelsea និងជម្រើសជាតិអេស្ប៉ាញដែលបានប្រកាសថានឹងចេញពី ATM នៅដំណាច់រដូវកាល២០១៧-១៨នេះ បានប្ដូរចូលជំនួស Antoine Griezmann ក្នុងនាទី៥៨ ហើយស៊ុតវ៉ុលឡេចូលគ្រាប់ចុងក្រោយក្នុងនាទី៧៧។ Angel Correa ជាអ្នកស៊ុតគ្រាប់បើកឆាកក្នុងនាទី៣៣ មុន Griezmann ស៊ុតគ្រាប់ទី២ក្នុងនាទី៤៨។

ក្រុមលោក Diego Simeone ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League រក្សាចំណាត់ថ្នាក់ទី២ដដែល នៅពីក្រោម Barcelona ១១ពិន្ទុ និងនៅលើ Real Madrid ៤ពិន្ទុ។

ATM នឹងជួប Arsenal នៅថ្ងៃទី២៦ខែមេសានិងថ្ងៃទី៣ខែឧសភា៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖