KD Logo
+855 16 757 168     samnob@keiladaily.com

Juventus លត់ Sampdoria បង្កើនគម្លាតនាំមុខ៦ពិន្ទុ ខណៈ Napoli ស្មើ AC Milan

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

Juventus បង្កើតគម្លាតនាំមុខ៦ពិន្ទុនៅកំពូលតារាង Serie A បន្ទាប់ពីផ្ដួល Sampdoria ៣-០ យប់ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨ ខណៈ Napoli ស្មើ០-០នៅផ្ទះ AC Milan។

ខ្សែបម្រើស្លាបប្រេស៊ីល Douglas Costa ដែលចូលលេងក្នុងនាទី៤៣ ជាអ្នកបញ្ជូនទាំង៣គ្រាប់ឱ្យ Mandzukic, Howedes និង Khedira បញ្ចប់ទីក្នុងនាទី៤៥, ៦០ និង៧៥។

Napoli ដែលបានគ្រប់គ្រងកំពូលតារាងអស់ពេលជាច្រើននៃរដូវកាលនេះ កាន់តែឃ្លាតឆ្ងាយមួយកម្រិតទៀតពី Juventus ក្រោយបានត្រឹម១ពិន្ទុនៅផ្ទះ AC Milan។ អ្នកចាំទី Gianluigi Donnarumma បានចូលលេងលើកទី១០០ក្នុងលីគកំពូលអ៊ីតាលី ក្នុងវ័យត្រឹម១៩ឆ្នាំ។

រីឯ Roma ក៏ស្មើ០-០ជាមួយ Lazio ដែរក្នុងជំនួប derby នៃក្លិបនៅរដ្ឋធានីអ៊ីតាលី៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖