KD Logo
+855 16 757 168     samnob@keiladaily.com

គ្រូ Man UTD ថា កីឡាករណា​លេង​អន់​នឹង​មិន​ដាក់ឲ្យប៉ះ​ Spurs នៅ FA Cup ទេ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  


កីឡាកររបស់ Manchester United ដែល​លេង​មិន​បាន​ល្អ​ក្នុង​ការប្រកួត Premier League ដែល​ចាញ់ West Brom នឹង​មិន​មាន​មុខ​សម្រាប់ជំនួប FA Cup វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Tottenham Hotspur។ នេះ​បើ​តាមការ​បង្ហើបពី​អ្នកចាត់ការ Joe Mourinho។

បិសាចក្រហមបានចាញ់ West Brom ១ទល់នឹង០ កាល​ថ្ងៃអាទិត្យ ធ្វើ​ឲ្យ Manchester City ក្រសោប​បាន​ជើងឯក Premier League។ 

លោក Mourinho ថា លោកជ្រើសរើសកីឡាករតាម​របៀបនៃ​ការ​លេងរបស់ពួកគេ។ កីឡាករខ្លះក្នុងជំនួប West Brom នឹងមិនមានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ទេ​។

អ្នកចាត់ការជនជាតិព័រទុយហ្គាល់បន្ថែមថា ការប្រកួតជាមួយ Bournemouth ជាឱកាស​សម្រាប់កីឡាករមួយចំនួនបញ្ចេញសមត្ថភាព​ឈាន​ទៅ​ឆក់កៅអីលេងថ្ងៃសៅរ៍នេះ​។

Manchester United នឹងត្រូវប៉ះ Bournemouth នៅថ្ងៃពុធ ទី១៨ មេសា មុន​ជួប Tottenham Hotspur នៅថ្ងៃសៅរ៍ ខាងមុខ៕

ប្រែសម្រួល ់៖ តេជះ
ប្រភព ៖ bbc

ពាក្យទាក់ទង៖