Manchester City បានគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេសសាជាថ្មីនៅរដូវកាល២០១៧/២០១៨ និង ជាលើកដំបូងសម្រាប់លោក Pep Guardiola ហើយគេទំនងគិតថា យុទ្ធសាស្ត្ររបស់អ្នកចាត់ការជនជាតិអេស្ប៉ាញទំនងជាគន្លឹះសំខាន់ក្នុងការក្រសោបតំណែងដ៏ធំនេះ។
មនុស្សមួយចំនួនទំនងភ្លេចហើយថា រយៈពេល១០ឆ្នាំកន្លងទៅនេះ គ្រួសារ Abu Dhabi បានខិតខំកសាងក្រុមមួយនេះឲ្យទៅជាកម្រិតពិភពលោក។
ជាក់ស្ដែង គ្រាន់តែរយៈពេល១០ឆ្នាំ ចាប់តាំងពីចូលកាន់ក្លិបមេឃខៀវ កាលឆ្នាំ២០០៨ គ្រួសារ Abu Dhabi បានចាយអស់១,២ពាន់លានផោនលើការនាំចូលកីឡាករនានា៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail