អ្នកចាំទី Joe Hart មិនគួរទៅ World Cup ជាមួយក្រុមជម្រើសជាតិអង់គ្លេសទេ។ នេះបើយោងតាមការលើកឡើងពីលោក Chris Sutton អតីតខ្សែប្រយុទ្ធក្លិប Chelsea។
បុរសវ័យ៤៥ឆ្នាំ ការបង្កកំហុសរបស់អ្នកចាំទីក្លិប West Ham រូបនេះបានធ្វើឲ្យរូបគេបាត់បង់សំបុត្រយន្ដហោះទៅប្រទេសរុស្ស៊ី ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។
លោក Sutton ថា មានអ្នកចាំទី៣រូបទៀតល្អជាង Hart នោះ គឺ Jack Butland, Jordan Pickford និង Nick Pope ដែលកំពុងប្រជែងគ្នា។
Joe Hart ត្រូវបាន Manchester City ឲ្យ West Ham ខ្ចីពេញមួយរដូវកាល២០១៧/២០១៨នេះ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc