KD Logo
+855 16 757 168     samnob@keiladaily.com

គ្រូ Spurs ថា ក្រុម​ខ្លួន​អាច​ប្រកៀក​ Man City បាន​ឆ្នាំ​ក្រោយដោយ​មិន​ចាយលុយច្រើន​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe


លោក Mauricio Pochettino លើកឡើងថា ប្រាក់​មិន​មែនជា​កត្តា​ចម្បងធ្វើឲ្យក្រុមខ្លួន​ប្រជែង​នឹង Manchester City ឡើយ​នៅរដូវកាល​ក្រោយ។

Spurs នឹង​ត្រូវជួប Brigthon នៅរាត្រីថ្ងៃអង្គារ ទី១៧ មេសា នេះ និង កំពុងដេញពីក្រោម Manchester City ចំនួន២០ពិន្ទុ។ 

ក្រុមរហស្សនាមមេឃខៀវ ត្រៀមចំណាយច្រើនសន្ធឹកសន្ធាប់នៅរដូវក្ដៅនេះដើម្បីរក្សាភាពខ្លាំងរបស់ខ្លួននៅ Premier League។

លោក Pochettino ដឹងថា លោកមិនអាច​ប្រដេញ​ឲ្យតាមទាន់ក្រុមលោក Pep ឡើយ តែក៏អះអាងថា នឹងមិនសម្លឹងកីឡាករណាម្នាក់ទេនៅ World Cup ដោយទទូចថា ទឹកប្រាក់មិនអាចនាំមកនូវអ្វីគ្រប់យ៉ាងឡើយ។

លោក Pochettino និយាយបែបនេះ ៖ "វាពិបាកខ្លាំងណាស់ក្នុងការប្រជែងលើទីផ្សារ តែអ្វីគ្រប់យ៉ាង​មិនមែនដើម្បីប្រាក់ទាំងអស់់ទេ។ វាដូចសុភមង្គលអ៊ីចឹង។ វាមិនមែនមានន័យថា ជាសេដ្ឋី ត្រូវតែសប្បាយចិត្តរហូតទេ។ ក្នុងបាល់ទាត់ក៏ដូចគ្នា"៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

ពាក្យទាក់ទង៖