+855 16 757 168     samnob@keiladaily.com
KD Logo

ពួកម៉ាកយូណាយធីត ថា នឹង​រក​អ្នក​ឧបត្ថម្ភ​ជាមុនសិន មុន​សម្រេច​ចូល KMH CL ជាថ្មី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

លោក ទ្រី វណ្ណៈ អ្នកចាត់ការក្រុម​បាល់ទាត់ពួកម៉ាកយូណាយធីត បង្ហើបថា មិនទាន់ច្បាស់​នឹងអាចចូលរួម​ការប្រកួតពានរង្វាន់ KMH Champions League រដូវកាលក្រោយ​ទៀតឬ​យ៉ាងទេ តែថា នឹងព្យាយាមស្វែងរកដៃគូឧបត្ថម្ភជាមុនសិន ដើម្បីទ្រទ្រង់ក្រុមឲ្យកាន់តែរឹងមាំ។


ថ្នាក់ដឹកនាំក្រុមពាក់កណ្ដាលអាជីពមួយនេះអះអាងថា កីឡាកររបស់ខ្លួនសុទ្ធតែជាអ្នកស្ម័គ្រចិត្ត ហើយពេលខ្លះចូលរួម​ការប្រកួតមិនសូវទៀងទាត់ ឬ ជុំគ្នាឡើយ ជាហេតុធ្វើ​ឲ្យប៉ះពាល់​ដល់​សមត្ថភាពលេង ដូច្នេះ លោកគិតថា នឹងរកដៃគូឧបត្ថម្ភបន្ថែមដើម្បីនាំចូលកូនក្រុម​មាន​សមត្ថភាព​មួយចំនួន​ជួយជាឆ្អឹងខ្នង។

លោក ទ្រី វណ្ណៈ ពន្យល់ ៖ "រដូវកាលក្រោយ យើងគិតគូររកអ្នកឧបត្ថម្ភសិន។ កីឡាករយើងបច្ចុប្បន្ននេះសុទ្ធតែអ្នកស្ម័គ្រចិត្តទាំងអស់។ ចឹងបើយើងមិនដៃគូសហការឧបត្ថម្ភ យើងនឹងរកអ្នកលេងអាជីព ឬ ពាក់កណ្ដាលអាជីពខ្លះដែលប្ដេជ្ញាខ្ពស់ ថា ដល់ពេលលេង និង មកលេងទៀងទាត់។ ដូចយើងចឹង ពេលខ្លះយើងមានអ្នករវល់ មានអ្នកពិន័យអីចឹង យើងក៏ពិបាកដែរ។ ចឹងបើយើង​មានអ្នកនាំលេងជាប់លាប់ ក៏វាស្រួលដែរ ដូចក្រុមគេខ្លះ គេមាន​ប្រាក់ឧបត្ថម្ភដល់កីឡាករអាជីព កីឡាករបរទេសអ៊ីចឹងទៅ"។ 


លោក ទ្រី វណ្ណៈ

ពួកម៉ាកយូណាយធីត ស្ថិតនៅលេខ៦ KMH Champions League ដោយរកបាន១០ពិន្ទុ ពីជ័យជម្នះ​៣លើក ស្មើ១ និង ចាញ់៨ ពីការប្រកួត១២លើក អស់ឱកាស​ទៅ​កាន់វគ្គ១៦ក្រុមចុងក្រោយ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ KMH Champions League

ពាក្យទាក់ទង៖
KMH