+855 16 757 168     samnob@keiladaily.com
KD Logo

យុវជន​សាលា​បាល់ទាត់ជាតិ​បាទី​U18 បាទី លើកពាន​ថ្នាក់​ខេត្ត​នៃ​ពាន​សម្ដេច​ហ៊ុនសែន​ក្រោយ​ផ្ដួល​គីរីវង់​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្តដោយជោគជ័យ ក្រោយយកឈ្នះគូប្រជែង គីរីវង់សុខសែនជ័យ ប្រផុតប្រផើយ ២-១ លើវាលស្មៅកីឡដ្ឋាន ខ.ភ.ម នាយប់ថ្ងៃទី២៣ ឧសភា ខណៈគ្រូបង្វឹក និង អ្នកចាំទី U18 បាទី ឈ្នះពានឯកត្តជនរៀងខ្លួន។

គីរីវង់ បានដាក់សម្ពាធមិនបង្អង់ក្រោយសម្លេងកញ្ចែបន្លឺឡើង ហើយត្រឹម៥នាទីនៅវគ្គទី១ កីឡាករចាស់វស្សា អ៊ិន វិច្ឆិកា បានបំប៉ោងសំណាញ់ទី U18 បាទី បើកការនាំមុខឲ្យអតីតក្លឹបសមាជិកលីគកំពូល។

U18 បាទី បានវាយបកវិញយ៉ាងស្វិតស្វាញ ហើយរកបានគ្រាប់តាមស្មើនៅនាទី២៤ ដោយកីឡាករ ឡុង ម៉េងហាវ ហើយចូលដល់ដើមវគ្គទី២ ពោលនាទី៤៩ សៀន សុភក្ត្រា បន្ថែមបាន១គ្រាប់ទៀត ដើម្បីធានាជ័យជម្នះឲ្យក្រុមខ្លួន។ អ្នកចាំទី ហ៊ុល គីមហ៊ុយ ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត (Man of the match) នេះ។


ចំណែកពានលក្ខណៈឯកត្តជនប្រចាំព្រឹត្តិការណ៍វិញ អ្នកទាត់បញ្ចូលទីច្រើនជាងគេបានទៅ យុវជនក្រសួងការពារជាតិ កែវ ណារ៉ូ ដែលបំប៉ោងសំណាញ់បាន១២គ្រាប់ អ្នកចាំទីល្អបានទៅ ហ៊ុល គីមហ៊ុយ ហើយគ្រូល្អបានទៅ លោក Musashi Mizushima គ្រូបង្វឹក U18 បាទី។ ជយលាភីទាំង៣ទទួលបានថវិកាលើកទឹកចិត្ត៥០ម៉ឺនរៀលម្នាក់។

សម្រាប់ប្រាក់រង្វាន់ទៅតាមចំណាត់ថ្នាក់ ក្រុមជើងឯក ទទួលបាន១៥លានរៀល ខណៈជើងឯករងទទួលបាន៧លាន៥សែនរៀល៕

ប្រភព​&រូបថត​៖ CNCC

ពាក្យទាក់ទង៖