KD Logo
+855 16 757 168     samnob@keiladaily.com

គួរ​ឱ្យ​សោក​ស្ដាយ​! ក្លិប​បៀលប្រាយ​យូណាយ​ធីត​រំសាយ​ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

លីគកំពូលកម្ពុជា​រដូវកាល​​២០១៦​​នឹងបាត់​បង់សមាជិក​មួយក្រុម គឺក្រុមបៀលប្រាយ​យូណាយធីត​ដែលត្រូវបង្ខំ​ចិត្តដកខ្លួន​ពីលីគនិងរំសាយ​ក្រុម​​ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​។

វិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្នកំពុងកើនសន្ទុះគាំទ្រខ្លាំង ជាពិសេសក្នុងឆ្នាំ​២០១៥​កន្លងទៅ។ ប៉ុន្តែក្លិបបាល់ទាត់​​ភាគ​ច្រើន​នៅតែខ្វះខាត​ចំណូល ពោល​គឺម្ចាស់ក្លិប​ត្រូវចំណាយ​ថវិកាផ្ទាល់ខ្លួនខ្ទង់​ម៉ឺនដុល្លារក្នុងមួយខែៗ​ដើម្បីផ្ដល់ប្រាក់ខែ​ដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិកផ្សេងៗ ទាំងគ្មាន​ក្រុមហ៊ុន​ជួយឧបត្ថម្ភ​ឬក៏​មានតិច​តួចបំផុត។



ក្រោយត្រាំត្រែងតស៊ូក្នុងលីគអស់​ជាច្រើនរដូវកាល ឥលូវនេះ ក្លិប​បៀលប្រាយ​យូណាយធីត ដែលមានសមត្ថភាព​គ្រាន់បើក្នុងចំណោម​ក្លិបបាល់ទាត់​នៅលីគ​កំពូល​កម្ពុជា ត្រូវបង្ខំចិត្តរំលាយខ្លួនដោយសារ​តែបញ្ហាថវិកាផ្គត់ផ្គង់ក្លិប។ កីឡាករម្នាក់ៗរបស់​បៀលប្រាយ បានបង្ហាញអារម្មណ៍សោកស្ដាយ​ជាខ្លាំង​ចំពោះ​ការរំសាយដ៏ក្រៀមក្រំដូច្នេះ។

ជាទូទៅ នៅក្នុងវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ន ក្លិបភាគច្រើនដំណើរ​ការដោយគ្មានចំណូល កុំថាឡើយ​ប្រាក់ចំណេញ ពោលគឺអ្វីៗ​ធ្វើឡើងដោយសារ​សេចក្ដីស្រលាញ់​របស់ថៅកែក្លិបចំពោះវិស័យបាល់ទាត់ជាតិកម្ពុជា​និងបំណងចង់ជួយរួមចំណែកអភិវឌ្ឍបាល់ទាត់ជាតិ​ឱ្យមានសមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង។ ប៉ុន្តែការចាយលុយហោប៉ៅ​ផ្ទាល់ខ្លួនសុទ្ធដូច្នេះមិនអាចឋិតថេរ​បានយូរអង្វែងឡើយ​។

នៅចាំបានថាអតីតក្លិបយក្សមួយ​របស់កម្ពុជាគឺក្លិបខេមរាកីឡា​ដែលធ្លាប់ឈ្នះជើងឯក​ជាច្រើនលើកត្រូវបាន​រំសាយនៅចុង​ឆ្នាំ២០០៩ ដោយសារ​តែវិបត្តិ​ហិរញ្ញ​វត្ថុដូចគ្នា​៕M

អត្ថបទ៖ Keiladaily
រូបថត៖ bbu