KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

កីឡាក​រ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​១០​នាក់​សម្រាប់​ Premier League ​រដូវ​កាល​២០១៦​-​​១៧​​

2 ឆ្នាំ មុន

ស្របពេលក្របខ័ណ្ឌ English Premier League រដូវកាល២០១៦-១៧​នឹងបើកឆាកនៅថ្ងៃសៅរ៍​ទី១៣ខែសីហា​ចុងសប្ដាហ៍នេះ​ហើយនោះ អ្នក​ជំនាញ​​បាល់ទាត់​របស់​សារព័ត៌មាន Dailymail គឺលោក Jamie Redknapp អតីត​ខ្សែបម្រើ Liverpool និង Spurs បានជ្រើស​រើស​កីឡាករ​គួរឱ្យ​ចាប់​អារម្មណ៍​ជាងគេ​ចំនួន​១០រូប​ដែលគួរតាមដានការ​លេងរបស់ពួកគេ​។ ​កូន​ប្រុស​គ្រូ​បង្វឹក Harry Redknapp ​វ័យ៤៣​ឆ្នាំរូបនេះជ្រើសរើស មិនមែន​ជា​កីឡាករ​ឆ្នើម​បំផុត​ឬ​ល្បី​បំផុត​នោះទេ​​។ កាលពីរដូវ​កាលមុន លោកបាន​ជ្រើសរើស Dimitri Payet និង Troy Deeney ហើយពួកគេបញ្ចប់​រដូវកាលយ៉ាងល្អ តែក៏មាន​អ្នក​ផ្សេង​ទៀត​ដែល​ធ្វើមិនបានល្អដែរ​។